ប៉ូលិស​​ក្រុង​ឡុង​​ដ៏​​ពិចារណា​ប្រើ​ Drone តាម​ចាប់​ចោរ​ឆក់

​ក្នុង​ជំនួប​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ប៉ូលិស​ និង​ ឧក្រិដ្ឋកម្ម​នៃ​សភា​​ទីក្រុង​ឡុងដ៏​​ ស្នងការ​រង​លោក​ Craig Mackey បាន​និយាយ​ថា​ Drone អាច​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ក្រុម​សមត្ថកិច្ច​តាម​ចាប់​ចោរ​​បាន​ដោយ​សុវត្ថិភាព។

 

ប៉ូលិស​​ក្រុង​ឡុង​​ដ៏​​ពិចារណា​ប្រើ​ Drone តាម​ចាប់​ចោរ​ឆក់

 

​កាល​ពី​ឆ្នាំ​ ២០១៤​ ក្នុង​បេសកកម្ម​តាម​ចាប់​ចោរ​ឆក់​​​ដែល​ជិះ​ម៉ូតូ​​មួយ​​បាន​ធ្វើ​ឲ្យ​​ ​ក្មេង​​ប្រុស​ជំទង់​វ័យ​ ១៨​ ឆ្នាំ​​ដែល​ស្អាត​ស្អំ​​មួយ​រូប​បាន​ស្លាប់។ ​គេ​ព្យាយាម​ជិះ​គេច​ពី​ឡាន​​​ និង​ឧទ្ធម្ភាគចក្រ​ប៉ូលិស​​​ ដោយ​​ស្មាន​ថា​​ប៉ូលិស​​ជិះ​ដេញ​តាម​ខ្លួន​ ក្រោយ​មក​ក៏​ជួប​គ្រោះថ្នាក់​ធ្វើ​ឲ្យ​​គេ​បាត់​បង់ជីវិត។​​​​​​​​​

 

​​​សារព័ត៌មាន​ Evening Standard បាន​រាយ​ការ​ថា​ប៉ូលិស​​ហាក់​ជួប​បញ្ហា​ ដោយ​ចំនួន​នៃ​ករណី​ឆក់​​តាម​ម៉ូតូ​ហាក់​កើន​ឡើង ជា​ពិសេស​នៅ​សង្កាត់​ Camden និង​ Islington។ ក្នុង​រយៈ​ពេល​ ១២​ ខែ​ចុង​ក្រោយ​​មាន​ទូរសព្ទ​ចំនួន​ ៣០០០​ គ្រឿង​ត្រូវ​ចោរ​ជិះ​ម៉ូតូ​ឆក់​យក​បាន​សម្រេច។

 

ដើម្បី​​បង្ក្រាប​​ចោរ​ឆក់​ និង​ ដើម្បី​ចៀសវាង​ការ​បាត់​បង់​ជីវិត​របស់​ជន​ស្លូត​ត្រង់​ លោក​ Craig Mackey យល់​ថា​ជម្រើស​ថ្មី​ដ៏​ល្អ​ប្រសើរ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ Drone។ Drone នឹង​អាច​តាមដាន​ និង​ត្រួត​ពិនិត្យ​សកម្មភាព​ជន​សង្ស័យ​ ដើម្បី​នាំ​ផ្លូវ​កង​កម្លាំង​ទៅ​ទីតាំង​ដែល ​ជន​សង្ស័យ​លាក់​ខ្លួន៕​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ចិន​នឹង​ប្រើ​តេឡេស្កុប​យក្ស ​ស្វែង​រក​ជីវិត​ក្រៅ​ភព​ នៅ​ខែ​កញ្ញា​ខាង​មុខ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​​​​​​​​​​​​​​​​​​​​​​​