រូបភាព “​ម្តាយ​ឲ្យ​កូនបៅ​” តែ​ដោះ​ម្ខាង អង្រួន​បេះដូង​មនុស្ស​គ្រប់គ្នា​

ពិតណាស់ ការឲ្យឲ្យកូនបៅដោះលើកដំបូង ជាអំឡុងពេលដ៏មានតម្លៃរបស់មាតាគ្រប់រូប ។ យ៉ាងណាមិញ ចំពោះស្ត្រីម្នាក់ដែលទើបនឹងត្រូវបានកាត់ចោលសុដន់ម្ខាង ដោយសារជំងឺមហារីក នោះវិនាទីនោះកាន់តែប្រែជាពិសេសអស្ចារ្យ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីជាមាតាម្នាក់ ដែលបានប្រយុទ្ធជាមួយជំងឺមហារីកសុដន់ អំឡុងពេលមានគភ៌ បានឲ្យកូនប្រុសទើបកើតរបស់ខ្លួនបៅដោះជាលើកដំបូង មើលទៅគួរឲ្យសង្វេកណាស់ ។ នាងប្រឹងទប់ទឹកភ្នែក ពេលមើលឃើញកូនតូចជាទីស្រឡាញ់របស់ខ្លួន បៀមជញ្ជក់សុដន់ដែលនៅសល់តែម្ខាង ។

អ្នកថតរូបអាជីពឈ្មោះ Kate Murray នៅរដ្ឋ Florida (អាមេរិក) ដែលជាអ្នកថត “រូបភាពគួរឲ្យអាសូរ” នេះ និងចុះផ្សាយលើហ្វេសប៊ុក សរសេរថាៈ “នេះជាអត្ថន័យអំពីថាមពល, ក្តីស្រឡាញ់ និងសម្រស់ដើមបរិសុទ្ធ” ។

រូបភាព “​ម្តាយ​ឲ្យ​កូនបៅ​” តែ​ដោះ​ម្ខាង អង្រួន​បេះដូង​មនុស្ស​គ្រប់គ្នា​

គួរបញ្ជាក់ថា មាតារូបនេះត្រូវបានវិនិច្ឆ័យកើតជំងឺមហារីកដំណាក់កាលទី៣ ពេលមានគភ៌បាន ៥ ខែ ។ នាងត្រូវឆ្លងកាត់ការព្យាបាលគីមី មុនពេលសម្រាលកូននៅសប្តាហ៍ទី៣៦ ។

អ្នថតរូប Kate ឲ្យដឹងទៀតថាៈ “ខ្ញុំសុភមង្គលបំផុត ពេលជួប, បានដឹងរឿងរ៉ាវអំពីស្ត្រីរូបនេះ រួមជាមួយគ្រួសារនាង និងមានកិត្តិយសណាស់ ពេលនាងសំណូមពរឲ្យថតរូបភាពដ៏មានតម្លៃនេះ” ។ លោកបន្តថាៈ “ការឲ្យកូនបៅដោះជាភាពផ្សារភ្ជាប់ដ៏ពិសិដ្ឋអស្ចារ្យមួយ រវាងម្តាយ និងកូន” ៕