សង្ឃ​ថ្ងៃ​១​អង្គ​ត្រូវបាន​ចាប់​ផ្សឹក ក្រោយ​សមត្ថកិច្ច​រកឃើញ​…​ឧបករណ៍​បម្រើ​កាមគុណ​នៅក្នុង​បន្ទប់​

លោកសង្ឃថៃ១អង្គ ព្រះនាម Phra Thongchai Krajangchai នៅខេត្ត Pak Kret ត្រូវបានចាប់ផ្សឹក ក្រោយប៉ូលីសបានឆ្មក់ចូលទៅក្នុងវត្តដែលលោកសង្ឃនេះគង់ និងរកឃើញថ្នាំញៀន, អាវុធជាច្រើនដើម, ស្រោមអនាម័យ និងជាពិសេស គឺប្រដាប់បម្រើកាមគុណ នៅក្នុងបន្ទប់របស់សង្ឃអង្គនេះ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា មន្ត្រីប៉ូលីសរាប់សិបនាក់ បានចូលរួមនៅក្នុងប្រតិបត្តិការឆ្មក់ចូលវត្តល្បីឈ្មោះមួយ នៅភាគឦសាន នៃទីក្រុងបាងកក ដែលមិនត្រូវបានបញ្ចេញឈ្មោះ, ប៉ុន្តែ ទោះយ៉ាងណា រូបភាពមុខមាត់របស់សង្ឃកំហូចនេះត្រូវបានបញ្ចេញជាសាធារណៈ ។

ការឆ្មក់ចូលឆែកឆេរនេះ បានធ្វើឡើង ខណៈពេលដែលប៉ូលីសទទួលបានព័ត៌មានជាច្រើនដែលថា សង្ឃខាងលើនេះ កំពុងលួចលាក់ជួញដូរគ្រឿងញៀន ។

ក្នុងអំឡុងពេលឆែកឆេរ, ប៉ូលីសបានរកឃើញថ្នាំអំហ្វេតាមីន ៨ ក្រាម, ថ្នាំប្រភេទម៉ាទឹកកក និងកញ្ឆា១កញ្ចប់ ដាក់ជាមួយរបស់របរផ្ទាល់ខ្លួនសង្ឃនេះផ្សេងៗទៀត ។

ប៉ូលីសនិយាយថា ពួកគេក៏បានរកឃើញស្រោមអនាម័យយ៉ាងច្រើន ដែលសង្ឃអង្គនេះបានអះអាងថា ជាកម្មសិទ្ធិរបស់អ្នកដែលជាជំនិតៗរបស់ខ្លួន ។

ទោះជាយ៉ាងណា អ្វីៗដែលប៉ូលីសបានរកឃើញ គឺភាគច្រើនជារបស់របរដែលប៉ូលីសពណ៌នាថាជាឧបករណ៍ច្នៃ ដើម្បីបម្រើឲ្យការសម្រេចកាមដោយខ្លួនឯង ។

ប៉ូលីសនិយាយថា ពួកគេរកឃើញកំប៉ុងសំណ ដែលត្រូវបានកែប្រែ ដើម្បីធ្វើឲ្យស្រដៀងទៅនឹងប្រដាប់ភេទស្ត្រី ។

Thongchai ដែលកំពុងគង់នៅវត្តខាងលើអស់រយៈពេល ១៨ ឆ្នាំ ត្រូវបានចាប់ខ្លួន និងផ្សឹក ៕