តើកត្តាចំបងអ្វីខ្លះដែលបំផ្លាញនូវថ្លើមរបស់អ្នក?

យើងដឹងហើយថា​ ថ្លើមមានតួនាទីច្រើនណាស់​នៅក្នុងរាងកាយ​ កាលណាមនុស្សមាន ថ្លើមខ្សោយ នោះ​ជាឱកាសល្អសម្រាប់មេរោគនៅក្នុងការវាយប្រហារចូលរាងាកាយ ​ព្រោះថា ​សារធាតុចិញ្ចឹមជាច្រើននៅក្នុងរាងកាយ ​ប្រមូលផ្តុំនៅក្នុងថ្លើម។ ​ក្នុងនោះផងដែរ​ ដើម្បីការពារ​ ថ្លើមឱ្យមានសុខ​ភាពល្អ ​វាមានសារៈសំខាន់ណាស់ ​ដើម្បីឱ្យយើងដឹងអំពីសកម្មភាព ​ហើយនឹងអ្វីដែលយើងគួរតែជៀសវាងដែលជា​ហេតុធ្វើឱ្យប៉ះពាល់ដល់ថ្លើម​ ខាងក្រោមនេះជាហេតុ ផលមួយចំនួនដែលបំផ្លាញនូវថ្លើមរបស់យើង៖​១. កេងយប់ជ្រៅពេកនិងក្រោកឡើងយឺតពេល​២. ​ មិនបាននោមឬបត់ជើងតូចពេលព្រឹក ​៣. ​ទទួលទានច្រើនពេក​៤. ​មិនទទួលទានអាហារពេលព្រឹក​៥. ​ប្រើប្រាស់ថ្នាំពេទ្យច្រើនហួសកម្រិត​៦. ​ចូលចិត្តញុំាភេសជ្ជៈ ដែលមានជាតិពណ៌ច្រើន ​៧. ​ប្រើប្រាស់ប្រេងឆាដែលគ្មានគុណភាព, ​ទទួលទានម្ហូបអាហារចៀនច្រើន​ នៅពេល ​ដែលរាងកាយចុះខ្សោយឬអស់កម្លាំង​៨. ​ទម្លាប់ទទួលទានឆៅច្រើនហួសកម្រិតក៏ជាមូលហេតុធ្វើ់ឱ្យថ្លើមចុះខ្សោយដែរ​៩. ​ចូលចិត្តផឹកនូវស្រាបៀរច្រើនហួសកម្រិតក៏ជាមូលហេតុចម្បងដែលធ្វើឱ្យថ្លើម លោកអ្នក ចុះខ្សោយឬខូចដែរ។​ដូច្នេះហើយ​ ដើម្បីទទួលបាននូវសុខភាពល្អ ​ជាពិសេសថ្លើមរបស់យើងនោះ យើងត្រូវ ទម្លាប់ទទួលទានរបបអាហារ​ ដែលវាមិនផ្តល់នូវហានិភ័យដល់សុខភាពរបស់យើង ​និងធ្វើឱ្យ​ យើងមានសុខភាពល្អនិងអាយុវែងផងដែរ៕​

តើកត្តាចំបងអ្វីខ្លះដែលបំផ្លាញនូវថ្លើមរបស់អ្នក?អត្ថបទដោយ៖ កញ្ញា
ប្រភព៖ Health Digest