ការ​ Search ពី​រឿង​អាសអាភាស​បែប​ VR កើន​ឡើង​ ៩ ៩០០% ចាប់​តាំង​ពី​ ២០១៤

អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ហាក់​ពេញ​ចិត្ត​នឹង​ហ្គេម​បែប​ VR និង​​ភាពយន្ត​បែប​ VR ប៉ុន្តែ​រឿង​អាសអាភាស​បែប​ VR ​​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ដែរ។

 

ការ​ Search ពី​រឿង​អាសអាភាស​បែប​ VR កើន​ឡើង​ ៩ ៩០០% ចាប់​តាំង​ពី​ ២០១៤

 

បើ​តាម​ទិន្នន័យ​​របស់​ Google Trends បាន​បង្ហាញ​ថា​ ​រឿង​អាសអាភាស​បែប​ VR (VR Porn) ជា​ពាក្យ​​គន្លឹះ​ដែល​មាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​ Google ដោយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ រហូត​ដល់​ខែ​មេសា​ ២០១៦​ ការ​ Search ពី​ VR Porn កើន​ឡើង​ដល់​ ៩ ៩០០% ​ឯ​ណោះ។

 

ការ​ Search ពី​រឿង​អាសអាភាស​បែប​ VR កើន​ឡើង​ ៩ ៩០០% ចាប់​តាំង​ពី​ ២០១៤

 

ជា​មួយ​នឹង​តួលេខ​នេះ​គេ​អាច​ស្មាន​បាន​ថា​​វិស័យ​​​រឿង​អាសអាភាស​បែប​ VR នឹង​ជា​វិស័យ​ VR ធំ​លំដាប់​ទី​បី​ បន្ទាប់​ពី​ ភាពយន្ត​ និង​ ហ្គេម។ ទិន្នន័យ​របស់​ Google ក៏​បាន​បង្ហាញ​ដែរ​ថា​​តំបន់​​កំពូល​ទាំង​បី​ដែល​មាន​ការ​កើន​ឡើង​ខ្លាំង​ខាង​ VR Porn រួម​មាន​ន័រវែស, ហុងកុង​ និង​ សិង្ហបុរី។

 

ការ​ Search ពី​រឿង​អាសអាភាស​បែប​ VR កើន​ឡើង​ ៩ ៩០០% ចាប់​តាំង​ពី​ ២០១៤

 

បញ្ជាក់​ថា​ VR មក​ពី​ពាក្យ​ថា​ “Virtual Reality” ​ជា​បច្ចេកវិទ្យា​អាច​បង្ហាញ​រូបភាព​ដូច​ពិតៗ​ ​ដែល​ប្រើ​ប្រាស់​ជា​មួយ​វ៉ែនតា​ពាក់​ជាប់​នឹង​ភ្នែក៕

 

ចុច​អាន៖ ប៉ូលិស​​ក្រុង​ឡុង​​ដ៏​​ពិចារណា​ប្រើ​ Drone តាម​ចាប់​ចោរ​ឆក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​​​​​​​​​​​​​