ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

វីដេអូ​ឃ្លីប​មួយ​ខ្សែ​ដែល​បាន​ថត​នៅ​ស្រុក Birstall ក្នុង​ទីក្រុង Yorkshire នៃ​ប្រទេស​អង់គ្លេស បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លុប​ស្នាម​សាក់​ដ៏​ធំ​មួយ ចេញ​ពី​ដៃ​របស់​បុរស​ម្នាក់ ដោយ​ប្រើប្រាស់​ពន្លឺ​ភ្លើង​ឡាស៊ែរ​គ្រីស្តាល់ (Yag Laser)។ ពន្លឺ​ភ្លើង​ឡាស៊ែរ​គ្រីស្តាល់​ពណ៌បៃតង​នេះ ដើរ​តួនាទី​ដូច​ជា​ជ័រលុប​អីចឹង ដោយ​ដំបូង​វា​អាច​លុប​ស្នាម​សាក់​ឲ្យ​នៅ​សល់​ព្រាលៗ រហូត​ដល់​បាត់​អស់​តែម្ដង។

 

 

ឡាស៊ែរ​ដ៏​ទំនើប​នេះ ធ្វើ​ការ​ផលិត​ពន្លឺ​ភ្លើង​លោត ដែល​អាច​ឆ្លង​កាត់​ស្រទាប់​ផ្នែក​ខាងលើ​នៃ​ស្បែក​ដោយ​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ។ បន្ទាប់​មក​វា​​ក៏​ស្រូប​យក​ពណ៌​ថ្នាំ​នៃ​ស្នាម​សាក់​តែម្ដង។ ពណ៌​ថ្នាំ​នៃ​ស្នាម​សាក់ នឹង​បែក​ខ្ញែក​អស់ ហើយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ លុប​វា​ចេញ​យ៉ាង​ងាយ​ស្រួល។

 

បើ​តាម​គេហទំព័រ Tattosme.com បាន​និយាយ​ថា «ពន្លឺ​ភ្លើង​ឡាស៊ែរ​គ្រីស្តាល់​នេះ មាន​សមត្ថភាព​ឈាន​ទៅ​ដល់​ស្រទាប់​ជ្រៅ​នៃ​ជាលិកា​ស្បែក ដែល​ឡាស៊ែរ​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន​ឡើយ ហើយ​វា​គឺ​ជា​ឡាស៊ែរ​ដ៏​ល្អ​បំផុត​សម្រាប់​លុប​ស្នាម​សាក់​ពណ៌ប្រផេះ ខ្មៅ និង​ខៀវ​ងងឹត»៕

 

 ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

 

ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

 

ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

 

ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail