លោក ញឹក ប៊ុ​ន​ឆៃ នឹង​លាតត្រដាង​ព្រឹត្តិការណ៍​កាលពី​១៩​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​រួបរួម​ជាតិខ្មែរ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច លោក ញឹក ប៊ុ​ន​ឆៃ នឹង​ទម្លាយ​បកស្រាយ​ថា​តើ​ព្រឹត្តិការណ៍​ថ្ងៃ​០៥-០៦-​កក្កដា ១៩៩៧ បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅ​តាម​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ។

នេះ​បើ​យោង​តាម​លោក ញឹក ប៊ុ​ន​ឆៃ ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ៕