ដើរ​រក​ទម្រាំ​ឃើញ ឃើញ​ហើយ​ទ្រហោយំ​គ្រប់​ៗ​គ្នា

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​១​យប់​ធ្វើ​ឲ្យ​សាច់ញាតិ​នាំ​គ្នា​ដើរ​រក​គ្រប់​ៗ ប៉ុន្តែ​ពេល​ដែល​រក​ឃើញ​ក្មេង​ប្រុស​រូប​នោះ​សាច់ញាតិ​នាំ​គ្នា​ស្រែក​ទ្រហោយំ​គ្រប់​ៗ​គ្នា ​ព្រោះ​បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ប្រទះ​ឃើញ​ក្មេង​លង់ទឹក​ស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​មួយ​ក្នុង​ទឹកដី​កាស៊ីណូ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ កក្កដា ទឹម ​ពិសិដ្ឋ អាយុ​១០​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ឪពុក​ម្តាយ​របស់​គេ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ។

តាម​សាច់ញាតិ​​ក្មេង​ប្រុស​រង​គ្រោះ​ប្រាប់​ថា ក្មេង​ប្រុស​ខាងលើ​បាន​បាត់​ពី​ផ្ទះ​នៅ​រសៀល​ថ្ងៃ​ទី​០៣​កក្កដា គឺ​ទៅ​ដើរ​លេង​ជាមួយ​ក្មេង​ៗ​ជា​អ្នក​ជិតខាង ដំបូង​គិត​ថា​វង្វេងផ្លូវ​ក៏​នាំ​គ្នា​ដើរ​រក តែ​នៅ​តែ​រក​មិនឃើញ លុះ​សាកសួរ​ក្រុម​ក្មេង​ទៅ​ដើរ​លេង​ជាមួយ​ពួក​គេ​ប្រាប់​ថា បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ចំណុច​កើតហេតុ ។ ក្រុម​សាច់ញាតិ​ក៏​បន្ត​ទៅ​រក​នៅ​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ក្មេង​រង​គ្រោះ​ស្លាប់​អណ្តែត​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕