នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង

តារា​សម្ដែង​វ័យ​ក្មេង នីតា វរវង្ស បាន​និយាយ​ថា ជា​ទូទៅ​នាង​ទាមទារ​យក​តម្លៃ​ខ្លួន​ត្រឹមតែ ១ ០០០ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​នានា​កន្លង​មក។

 

នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង

 

“១ ០០០ ដុល្លារ​ហ្នឹង​ថត ១​ខែ ឬ​២​ខែ​តាម​ជាក់​ស្ដែង ដែល​កុងត្រា​ជាមួយ​ផលិតកម្ម ហើយ​ខ្ញុំ​បែង​ចែក​ពេល​ដាច់ៗ​ឱ្យ​ផលិតកម្ម​ផ្សេងៗ​គ្នា​មិន​ឱ្យ​ពិបាក​ទេ”។ វរវង្ស ថ្លែង​មក​កាន់ Sabay។ តារា​ស្រី​រូប​នេះ​បន្ត​ថា ការ​កំណត់​តម្លៃ​ខ្លួន​ទាប​ដូច្នេះ ដោយ​មើល​ពី​ស្ថានភាព​ផលិតកម្ម និង​ទីផ្សារ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា ហើយ​មិន​អាច​ទាមទារ​ហួសហេតុ​ពេល​នោះ​ទេ។

 

តារា​ស្រី​វ័យ ២២ ឆ្នាំ​ដដែល​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​នាង​ទទួល​ថត​បាន​ប្រមាណ​ជាង ១០​រឿង​ក្នុង​តំណែង​ជា​តួ​សំខាន់​បន្ទាប់​ពី​តួ​ស្រី នី មុន្នីនាថ ឬ ម៉ាក សែនសូនីតា ជា​ដើម។ ហើយ​ជាមួយ​គ្នា​នោះ នាង​ក៏​ធ្លាប់​មាន​ឱកាស​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​មួយ​ចំនួន​ក្នុង​រយៈ​ពេល​កន្លង​មក​ផង​ដែរ។

 

តួ​ស្រី​ក្នុង​រឿង “ផ្កា​បួន​ទង” ខាង​លើ​ឱ្យ​ដឹង​ទៀត​ថា ដោយ​សារ​ការងារ​សិល្បៈ​មមាញឹក​ខ្លាំង​ពេក ទើប​នាង​មិន​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​សាកល​វិទ្យាល័យ​បាន បន្ទាប់​ពី​សម្រេច​ចិត្ត​ព្យួរ​ត្រឹម​ឆ្នាំ​ទី​៣​កាល​ពី​ឆ្នាំ​ទៅ។ ហើយ​នាង​កំពុង​បែងចែក​ពេល​វេលា ដើម្បី​ឆ្លៀត​បន្ត​ការ​សិក្សា​ឆាប់ៗ​នេះ​មិន​ខាន៕

 

នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង

 

នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង

អត្ថបទ៖ សំ ជំនាញ