ដើម្បី​បាន​មុខ​ដូច Liu Yifei ក្មេងស្រី​វ័យ ១៩ ឆ្នាំ​ម្នាក់​ហ៊ាន​…

6 Videos

កំពូលអ្នកគាំទ្រសិល្បការិនីចិន Liu Yifei វ័យ ១៩ ឆ្នាំម្នាក់បានសម្រេចចិត្តប្រថុយគ្រោះថ្នាក់ ក្រោមមុខកាំបិត ដើម្បីធ្វើឲ្យមុខមាត់នាងមានសភាពដូចនឹងតារាក្នុងដួងចិត្ត ។

P9

ដើម្បី​បាន​មុខ​ដូច Liu Yifei ក្មេងស្រី​វ័យ ១៩ ឆ្នាំ​ម្នាក់​ហ៊ាន​…

យោងតាមសារព័ត៌មាន គេបានដឹងថា ក្មេងស្រីជំទង់រូបនោះមានឈ្មោះថា Li Yifei ដែលមានស្រុកកំណើតនៅ Qingdao គឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់តារាសម្តែងស្រី Liu Yifei តាំងពីនាងនៅជាកុមារមកម្ល៉េះ ។ នាងតែងតែតាមដានរាល់រឿងទាំងអស់ដែលមានការចូលរួមសម្តែង របស់តារាស្រីរូបនេះ មិនថាជាខ្សែភាពយន្ត ឬ ជារឿងភាគតាមប៉ុស្តិ៍ទូរទស្សន៍ ។ តាំងពីថ្នាក់វិទ្យាល័យ នាង Li តែងតែយកឆាកជីវិតផ្ទាល់ខ្លួន និង ធ្វើចរិតឫកពារឲ្យដូចទៅនឹងតារាស្រីក្នុងដួងចិត្ត ហើយបំណងប្រាថ្នានាងគឺចង់វះកាត់កែសម្ផស្សឲ្យមានមុខដូចគ្នាថែមទៀតផង ។ នាងបានប្រាប់ថា នាងចូលចិត្ត Liu Yifei ខ្លាំងណាស់ ហើយតែងតែស្រម៉ៃថា ថ្ងៃណាមួយនាងនឹងអាចដូចតារាសម្តែងស្រី រូបនេះ ។ នាងបានបញ្ជាក់ទៀតថា នាងពិតជាព្រួយបារម្ភពីការវះកាត់កែសម្ផស្សនេះណាស់ តែដើម្បីសម្រស់គឺវាមានតម្លៃដូចគ្នា ។

ដើម្បី​បាន​មុខ​ដូច Liu Yifei ក្មេងស្រី​វ័យ ១៩ ឆ្នាំ​ម្នាក់​ហ៊ាន​…

គួរបញ្ជាក់ដែរថា វាមិនមែនជាព័ត៌មានលើកទីមួយនោះទេ ដែលអ្នកគាំទ្រផ្កាប់មុខម្នាក់សុខចិត្តចំណាយទ្រព្យសម្បត្តិ និង ពេលវេលា ប្រថុយគ្រោះថ្នាក់ក្រោមមុខកាំបិត ដើម្បីទទួលបានសម្រស់ដូចនឹងតារាក្នុងចិត្តពួកគេ ៕ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)