ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ជាប់ៗ​គ្នា​៤​ថ្ងៃ សម្លាប់​មនុស្ស​អស់ ៩៣ នាក់​នៅ​ចិន​

ភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ធ្ងន់ធ្ងរ បានសម្លាប់មនុស្សអស់ ៩៣ នាក់ និងបាត់ខ្លួន ១៩ នាក់ នៅក្នុងតំបន់ខេត្តចំនួន ១១ នៃប្រទេសចិន ក្នុងរយៈពេល ៤ ថ្ងៃ មកនេះ ។

ក្រសួងកិច្ចការស៊ីវិលនិយាយនៅថ្ងៃច័ន្ទ បានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី ៣០ មិថុនា មក បានបំផ្លាញផ្ទះសំបែងចំនួន ២២,០០០ ខ្នង និងបង្ខំឲ្យមនុស្ស ៧២៦,០០០ នាក់ ត្រូវប្តូរទៅរកទីទួលមានសុវត្ថិភាព នៅក្នុងបណ្តាខេត្តដូចជាៈ Jiangsu, Hubei, Henan និង Sichuan ។

ទឹកជំនន់នេះ ក៏បានបំផ្លាញផលដំណាំប្រជាកសិករ, ផ្លូវថ្នល់, ទូរគមនាគមន៍ និងគ្រឿងបរិក្ខាប្រើប្រាស់អគ្គីសនី, ភ្លើងស្តុបចរាចរណ៍ និងបណ្តាខ្សែរថយន្តត្រូវពន្យាពេលធ្វើដំណើរ នៅក្នុងតំបន់មួយចំនួន ។

អាជ្ញាធរបានធ្វើការប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ច គឺមានចំនួនទឹកប្រាក់ ២០.៤៣ ពាន់លានយន់ ( ៣ ពាន់លានដុល្លារ) ៕