អធិការ​ខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​កន្លែង​កត់​កន្ទុយ​លេខ ប៉ះចំ​បុរស​ចំណាស់​ពិការ​ជើង​

អធិការ​ខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​កន្លែង​កត់​កន្ទុយ​លេខ ប៉ះចំ​បុរស​ចំណាស់​ពិការ​ជើង​

ភ្នំពេញ ​៖​ បុរស​ចំណាស់ ​អាយុ​ជាង​៦០​ឆ្នាំ​ (ខ្វិន​ជើង​ទាំងពីរ​) ដែល​ហ៊ាន​បើក​កត់​ចាក់​កន្ទុយលេខ​កំប៉ិកកំប៉ុក​នៅ​ច្រក​ឌឿងហែម​ដើម្បី​​​ចិញ្ចឹមជីវិត​ ព្រោះ​ខ្លួន​ពិការ​មិន​អាច​ធ្វើ​អ្វី​កើត​នឹង​គេ​នោះ​ ត្រូវ​បាន​លោក ​ហួត ចាន់​ញ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាក់ស្ដែង​ កាលពី​រសៀល​ថ្ងៃ​ទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ម្ដុំ​ផ្សារ​សេឡិប ​ផ្លូវ​លេខ​៦៣​ ក្នុង​ភូមិ​៧ ​សង្កាត់​ចតុមុខ​ ដោយ​ឃាត់ខ្លួន​អ្នក​ចាក់​២​នាក់ ​មាន​ទាំង​កូន​តូច​ៗ​កំពុង​ប៉ៅ​ទៀត​ផង ​រួច​នាំ​យក​ឡាន​ដឹក​ទៅ​អធិការ​នគរបាល​ខណ្ឌ​ភ្លាមៗ​ផង​ដែរ។ ចំណែក​បុរស​ចំណាស់​ខ្វិន​ជើង​ ដែល​ទទួល​កត់​កន្ទុយលេខ​នោះ ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​មិនបាន​ឃាត់ខ្លួន​នោះ​ទេ។

បុរស​ចំណាស់​ពិការ​ជើង​ទាំងសងខាង ​ដែល​កត់​កន្ទុយលេខ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ចុះ​បង្ក្រាប​នោះ ​មាន​ឈ្មោះ​ ម៉េង សុខ​ហៃ អាយុ​៦០​ឆ្នាំ ​ស្នាក់នៅ​កន្លែង​កើតហេតុ។ ចំណែក​ស្ត្រី​២​នាក់​ ដែល​ជា​អ្នក​មក​ចាក់​នោះ​ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​ខណ្ឌ ​រួមជាមួយ​វត្ថុតាង​លុយកាក់ ​និង​ក្រដាស​សម្រាប់​ចាក់​មួយចំនួនទៀត។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅវេលា​កើតហេតុ​គេ​ឃើញ​កម្លាំង​ប៉ូលិស​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ ​ដែល​ដឹកនាំ​​ដោយ​លោក​អធិការ​ផ្ទាល់​ បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង​កត់​កន្ទុយលេខ​វៀតណាម​មួយ​កន្លែង​ ដែល​បុរស​ចំណាស់​ពិការ​ជើង​រូប​នោះ​គាត់​កត់​កំប៉ិកកំប៉ុក​ដើម្បី​បាន​ទឹក​តិចតួច​ចិញ្ចឹមជីវិត​ ព្រោះ​គាត់​មិន​អាច​ធ្វើការ​ងារ​អ្វី​កើត​នោះ​ទេ។

ការ​ចុះ​មក​បង្ក្រាប​នៅ​ទីតាំង​ឆ្នោត​កំប៉ិកកំប៉ុក​នោះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​រិះគន់​លោក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ថា ​​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​សព្វថ្ងៃនេះ​គេ​ឃើញ​ការ​បើក​លេងល្បែង​ឆ្នោត​វៀតណាម​​រីក​ដូច​ផ្សិត​ ពោល​គឺ​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅ​ហើយ​ ដោយ​កន្លែង​ខ្លះ​បើកចំហ និង​កន្លែង​ខ្លះ​ទៀត​ បើក​ដោយ​លួចលាក់​ ក្រោម​រូបភាព​សុំ​ច្បាប់​ឆ្នោត​ខ្មែរ តែ​ធាតុ​ពិត​នោះ​គឺ​នៅ​តែ​មាន​បង្កប់​ឆ្នោត​វៀតណាម​ដដែល​ ហើយ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ​ចាក់​ស៊ីសង​ធំៗ​ មិន​ខ្លាច​ពី​ការ​ហាមឃាត់​របស់​អាជ្ញាធរ​នោះ​ទេ។ បើ​ទោះ​បី​លោក ​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បាន​ធ្វើ​ព្យុះភ្លៀង​ក្នុង​ការ​លុបបំបាត់​នូវ​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា​ ការ​លុបបំបាត់​នូវ​ល្បែង​ហ្គេម​ទាំងស្រុង​ហើយ​នោះ​ ក៏​លោក​អភិបាល​បាន​បន្ត​លុបបំបាត់​នូវ​ល្បែង​ឆ្នោត​តទៅទៀត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ដោយ​បាន​កោះ​អញ្ជើញ​អ្នក​រកស៊ី​ទទួល​កត់​ និង​ចាក់​កន្ទុយលេខ​ទាំងអស់​មក​ណែនាំ​ ដើម្បី​ឲ្យ​ពួកគាត់​ទាំងនោះ​ត្រូវតែ​ផ្លាស់ប្ដូរ​របរ​ពី​ការ​កត់​ និង​ចាក់​កន្ទុយលេខ ​ទៅ​រក​ស៊ី​របរ​អ្វី​ផ្សេង​វិញ។

តែ​ផ្ទុយទៅវិញ​ បើទោះបីជា​លោក​អភិបាលខណ្ឌ​ដូនពេញ​បាន​ព្យាយាម​លុបបំបាត់​នូវ​ល្បែង​កន្ទុយលេខ​ទាំងស្រុង​នៅ​ក្នុង​មូលដ្ឋាន​នោះ​ក៏ដោយ​ ក៏​មិនបាន​ដូច​បំណង​នោះ​ដែរ​ ព្រោះ​សព្វ​ថ្ងៃ​នេះ​គេ​សង្កេតឃើញ​ល្បែង​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) ​បាន​និង​កំពុង​រីក​ដូច​ផ្សិត​ទៅវិញ ​ដោយ​អ្នក​ហ៊ាន​ទទួល​កត់​ និង​ចាក់​ទាំងនោះ​បាន​ប្រើ​ល្បិច​គ្រប់​រូបភាព​ដូចជា​ ចុះ​មក​ទទួល​កត់​ដោយ​ខ្លួនឯង​ និង​អ្នកខ្លះ​ទៀត​កត់​ចាក់​តាម​ទូរស័ព្ទ​ដៃ ​ឬក៏​ចាក់​តាម​បច្ចេកវិទ្យា​ផ្សេងៗ។ តែ​បើ​គេ​ងាក​មក​មើល​ហាង​Net២៣h​វិញ​ ឃើញ​ថា​ បាន​និង​កំពុង​តែ​រីក​ដូច​ផ្សិត​ ពោល​គឺមាន​ច្រើន​កន្លែង​ណាស់​បាន​លេង​យ៉ាង​គគ្រឹកគគ្រេង ​បង្កប់​ដោយ​ល្បែង​គ្រប់​ប្រភេទ ​ជាក់ស្ដែង​គឺ​ការ​ចាក់​ភ្នាល់​បាល់​តែម្ដង​ គឺ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​មើល​ឃើញ​នោះ​ទេ៕