PNN ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ព្រឹត្តិការណ៍​ថ្មី​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​

PNN ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ព្រឹត្តិការណ៍​ថ្មី​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​



នេះ​ជា​លើកដំបូង​បង្អស់​សម្រាប់​ទូរទស្សនិកជន​ដែល​និយម​តាមដាន​ព្រឹត្តិការណ៍​ព័ត៌មាន​ទាន់​ហេតុការណ៍​នានា​ដែល​បាន និង​កំពុង​កើតឡើង​ប្រចាំថ្ងៃ ដោយ​លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ទាំងនោះ​តាមរយៈ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​ផ្ទាល់​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ភី​អិន​អិន​។

ឥឡូវនេះ ទូរទស្សនិកជន មិន​ត្រឹមតែ​អាចធ្វើ​ការ​តាមដាន​ព្រឹត្តិការណ៍​ថ្មី ឬ​News Now ដែលមាន​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន តែប៉ុណ្ណោះ​ទេ ព្រម​ជាមួយ​គ្នា​នោះ​ទូរទស្សនិកជន​ក៏​អាច​ទស្សនា និង​ទទួល​បាន​ដំណឹង​ព័ត៌មាន​ជា​រៀងរាល់​មួយ​ម៉ោង​ម្តង និង​ដោយ​ផ្ទាល់​តាមរយៈ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ ដោយ​យើង​នឹង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ភី​អិន​អិន ដែល​មាន​អាសយដ្ឋាន www.facebook.com/PNNTVNews នៅ​រៀងរាល់​ម៉ោង 10:00​ព្រឹក​, 11:00​ព្រឹក​, 12:00​ថ្ងៃត្រង់​, 1:00​រសៀល​, 2:00​រសៀល​, 3:00​រសៀល​, 4:00​រសៀល និង 5:00​រសៀល ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ដោយមាន​ព័ត៌មាន​ជាតិ ព័ត៌មាន​អន្តរជាតិ ព័ត៌មាន​កម្សាន្ត និង​ព័ត៌មាន​កីឡា​។ ដោយឡែក នៅ​ម៉ោង​6:00​ល្ងាច ទូរទស្សនិកជន​នឹង​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ព្យាករណ៍​ធាតុអាកាស​ប្រចាំថ្ងៃ​ផង​ដែរ​។

សម្រាប់​លោកអ្នក​ដែល​ចង់​ជ្រាប​នូវ​រឿងរ៉ាវ ឬ​ហេតុការណ៍​បន្ថែម​ពីលើ​ព្រឹត្តិការណ៍​ថ្មី សូម​រង់ចាំ​តាមដាន​ទស្សនា​ការផ្សាយ​ផ្ទាល់​ក្នុង​កម្មវិធី​ព័ត៌មាន «​កម្ពុជា​ល្ងាច​នេះ​» ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់​ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង​៧ រហូតដល់​ម៉ោង​៨​យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​៕
PNN ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ព្រឹត្តិការណ៍​ថ្មី​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​

PNN ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ព្រឹត្តិការណ៍​ថ្មី​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​