សម្ព័ន្ធ​មេត្រីភាព ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​នាំ​សម្ភារៈ​សម្រាប់​កងទ័ព ប្រគល់​ជូន​កងពលតូច ថ្មើរជើង លេខ ៤១ សមរភូមិ​មុខ

សម្ព័ន្ធ​មេត្រីភាព ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​នាំ​សម្ភារៈ​សម្រាប់​កងទ័ព ប្រគល់​ជូន​កងពលតូច ថ្មើរជើង លេខ ៤១ សមរភូមិ​មុខ

ឧត្តរមានជ័យ ៖ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ នា​រសៀល​ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ​២០១៦ ឯកឧត្ដម​ ខាយ ឃុនហេង រដ្ឋលេខាធិការ ជា​តំណាង​ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​តំណាង ក្រុមហ៊ុន សុ​ភក្តិ​នី​ការ​អ៊ិន​វេស​មេន​គ្រុប ខូ​.​អិ​ល​ធី​ឌី បាន​ចុះ សួរសុខទុក្ខ​កងទ័ព និង​នាំ​យក​សម្ភារៈ​ប្រើប្រាស់ សម្រាប់​កងទ័ព​ប្រគល់​ជូន​អង្គភាព​កង​ពល​តូច ថ្មើរជើង​លេខ​៤១ ដែល​ឈរជើង​នៅ​សមរភូមិ​មុខ ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​អន្លង់វែង ដែល​កំពុង​បំពេញភារកិច្ច នៃ​ទិស​ប្រសាទ​ព្រះវិហារ។

ឧត្ដមសេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​សំដែង ការ​ស្វាគមន៍ ចំពោះ​ប្រតិភូ​តំណាង ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍ និង​ក្រុមហ៊ុន សុ​ភក្តិ​នី​ការ អ៊ិន​វេស​មេន​គ្រុប បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ ទោះបី​ភ្លៀង​ជោកជាំ​ក៏​ដោយ នៅតែ​ចុះ​មក​សួរសុខទុក្ខ​ដល់ នាយទាហាន ! ពលទាហាន និង​នាំ​សម្ភារៈ​សម្រាប់ តម្រូវការ របស់ កងទ័ព​ប្រើប្រាស់​ជា​ចាំបាច់ នៅ​ទិស​មុខ​ផង​ដែរ។

ឯកឧត្ដម​មេបញ្ជាការ​បាន​លើកឡើង​ថា បច្ចុប្បន្ន​នៅ​តាម​បណ្តោ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន សភាព​ស្ងប់ស្ងាត់​ពិតមែន ក៏​ប៉ុន្តែ​កម្លាំង កងទ័ព​របស់​យើង​ពុំ ដែល​ធ្វេសប្រហែស ឡើយ កងទ័ព​បាន​ត្រៀម នូវ​កម្លាំង ស្បៀងអាហារ បរិក្ខារ​សឹក​នៅ​ពេល​មាន យថាហេតុ ណាមួយ​កើតឡើង ដើម្បី​អន្តរាគមន៍ ឲ្យ​ទាន់​ពេល​វេលា​ក្នុង ភារកិច្ច​ការពារ​ទឹកដី​ឲ្យ​បាន​រឹងមាំ។

ឯកឧត្ដម ខាយ ឃុនហេង មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខ ទុក្ខ​ពី​សំណាក់ ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​ដល់​កងទ័ព​យើង​ដែល​ឈរ ជើង​នៅ​សមរភូមិ​មុខ និង​គ្រួសារ កងទ័ព។ មិនតែប៉ុណ្ណោះ​សម្ដេច​តេ​ជោ ក៏បាន​ជំរុញ​ដល់​គ្រប់​ស្ថាប័ន​នានា នៅ​សមរភូមិ ក្រោយ ឲ្យ ផ្សារភ្ជាប់​សម្ព័ន្ធ​មេត្រីភាព​កិច្ច​សហប្រតិបត្តិការ ជាមួយ​កងទ័ព សមរភូមិ​មុខ ហើយ បាន​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​គ្នា​មាន​ភាព ស្អិត​រមួត​រវាង​សមរភូមិ ទាំងពីរ​ផង​ដែរ ។

ឯកឧត្ដម ខាយ ឃុនហេង បាន​កោតសរសើរ មេបញ្ជាការ​កងពល​ដែល​បាន​ខិតខំ​រៀប​ចំរចនា​សម្ព័ន្ធ​គ្រប់​បណ្ដា កង​អង្គភាព​វីរសេនា​តូច និង​ស្នាដៃ​កែច្នៃ ឲ្យ​អង្គភាព​មាន​ការ​រីកចម្រើន បាន​ឆាប់រហ័ស ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ! និង​កោតសរសើរ ចំពោះ​វីរភាព​ដ៏ អង់ អាច ក្លាហាន​របស់​នាយទាហាន ពល​ទាហាន ដែល​បាន​ហ៊ាន​លះបង់ ! ពលី ជីវិត តស៊ូ​ប្រយុទ្ធ ដេញ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ កម្ពុជា​ឲ្យ​បាន​គង់វង្ស ស្ថិតស្ថេរ​ជា​រៀង​រហូត តរៀងមក ។

អំណោយ​ជា​សម្ភារៈ​ប្រើប្រាស់ សម្រាប់​កងទ័ព ដែល​អង្គភាព​សម្ព័ន្ធ​មេត្រី​ភាព​បាន​នាំមក រួមមាន​៖ វិទ្យុ​ទាក់ទង​KANWOOD អង់​តែ​ន ! អំពូល​ភ្លើង​ខ្សែ អង់​តែ​ន ចំនួន ៥​គ្រឿង ! ICOM Motorolla MTS ចំនួន​២៥​គ្រឿង ! សូ​ឡា​ឈុត ( ផ្ទាំង​សូ​ឡា​អាគុយ ៨០ អំពែ ចំនួន ៥ ឈុត ! ព្រមទាំង​ខ្សែ​ភ្លើង ! អំពូល​ភ្លើង និង​ម៉ូតូ វេ​វ មួយ គ្រឿង​ផង​ដែរ៕