បែកធ្លាយ មូលហេតុ Taylor Swift ព្រម​ស្រឡាញ់​លោក Tom

6 Videos

ក្រោយពីតារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Taylor Swift ទាក់ទងគ្នានឹងតារាសម្តែង Tom Hiddleston បានជិតមួយខែ ដែលធ្វើឲ្យផ្អើលបណ្តាញអ៊ីនធឺរណេត ពេលនេះគេរកឃើញមូលហេតុ ដែលធ្វើឲ្យនាង និង លោក Tom បង្កើតស្នេហាដ៏ភ្ញាក់ផ្អើលនេះហើយ ។

P9

បែកធ្លាយ មូលហេតុ Taylor Swift ព្រម​ស្រឡាញ់​លោក Tom

ប្រភពមួយបានប្រាប់ឲ្យដឹងថា «រាល់ពេលដែល Taylor នៅជាមួយនឹងលោក Tom រូបនាងមិនដែលទទួលរងសម្ពាធអ្វីមួយនោះទេ ហើយនាងក៏មិនដែលខ្វល់ខ្វាយអ្វីដែលនៅជុំវិញខ្លួន ឡើយ ។ លោក Tom ក៏ជាមនុស្សម្នាក់ដែលតែងតែឈរខាង Taylor ជានិច្ច និង លើកទឹកចិត្តនាងឲ្យនាងមានទំនុកចិត្តលើខ្លួនឯងឡើងវិញ កុំឲ្យចុះចាញ់សម្ពាធទាំងឡាយ ហើយជាពិសេសទៀតនោះ លោកតែងតែផ្តល់នូវតម្លៃ និង យកចិត្តទុកដាក់រាល់ទង្វើ និង អារម្មណ៍របស់ Taylor ជានិច្ច» ។

បែកធ្លាយ មូលហេតុ Taylor Swift ព្រម​ស្រឡាញ់​លោក Tom

គួរបញ្ជាក់ដែរថា ថ្វីត្បិតអ្នកទាំងពីរមានគម្លាតអាយុខុសគ្នាដល់ទៅ ៩ ឆ្នាំ និង ទើបតែទាក់ទងគ្នាបានរយៈពេលខ្លី តែគេបានឃើញនាង Taylor បាននាំលោក Tom ទៅជួបឪពុកម្តាយនាង ហើយអ្នកទាំងពីរក៏បានធ្វើដំណើរកម្សាន្តយ៉ាងរ៉ូមែនទិនជាមួយគ្នាទៅប្រទេសរ៉ូម កាលពីពេលថ្មីៗនេះផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)