Adda ប្រើពាក្យ​ថា «RIP» ទៅកាន់​តារាចម្រៀង​ដែល​ច្រៀង​បទ​ចម្លង​ពី​ថៃ​

6 Videos


តារាចម្រៀងល្បីឈ្មោះមានឧត្ដមគតិខ្ពស់ក្នុងការនិពន្ធបទចម្រៀងខ្លួនឯងមិនចម្លងពីគេ Adda បានប្រើពាក្យ ធ្ងន់ៗទៅកាន់តារាចម្រៀងខ្មែរដែលច្រៀងបទភ្លេងចម្លងពីថៃ ។ អ្នកដែលច្រៀងចម្រៀងចម្លងពីបរទេសនោះ ប្រហែលជាភ្ញាក់ផ្អើលមិនស្ទើរឡើយ ខណៈដែលកញ្ញា Adda បានវាយប្រហាររហូតដល់ថ្នាក់ប្រើពាក្យថា «RIP» ។ បទចម្រៀងដែលកញ្ញា Adda មានប្រតិកម្មនេះមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ជាសំនៀងរបស់ កញ្ញា ម៉ាលីស ដែលចម្លងមកពីបទដ៏ល្បីល្បាញរបស់ថៃមានចំណងជើងថា “Sai Va Si Bo Thim Kan” ។

P9

Adda ប្រើពាក្យ​ថា «RIP» ទៅកាន់​តារាចម្រៀង​ដែល​ច្រៀង​បទ​ចម្លង​ពី​ថៃ​

បទដ៏ល្បីល្បាញរបស់ថៃមួយនេះ ក៏មិនមែនចម្លងមកប្ដូរជាទំនុកថ្មីតែមួយបទនេះដែរ គឺនៅមានបទរបស់លោក កែវ វាសនា «ស៊ីបានចេះតែស៊ីទៅ» និង បទ «បងមិនមែន Idol អូន» របស់លោក ខាត់ ជេមស៍ ក៏ចម្លងមកពីបទថៃនេះដែរ ។ កញ្ញា Adda ក៏បានរិះគន់ទៅលើបទចម្រៀងរបស់លោក កែវ វាសនា ដោយចេញជាសារសំណូមពរក្នុងភាពមិនសប្បាយចិត្តដែរថា «អ្នកនិពន្ធអើយ ម្ចាស់ផលិតកម្មអើយ ខ្ញុំសុំអង្វរ» ។ ការរិះគន់នេះ គឺក្រោយពេលដែលបទចម្រៀងរបស់លោក កែវ វាសនា មួយបទនេះត្រូវបានអ្នកគាំទ្រតារាចម្រៀងថៃដៀលថា «ថោកទាប» ផងដែរ ។

Adda ប្រើពាក្យ​ថា «RIP» ទៅកាន់​តារាចម្រៀង​ដែល​ច្រៀង​បទ​ចម្លង​ពី​ថៃ​

អាចនិយាយថា Adda ជាតារាចម្រៀងទីមួយហើយដែលហ៊ានព្រលយពាក្យមិនពេញចិត្តចំពោះអ្នកចម្រៀងដែល ច្រៀងបទចម្លងពីបរទេសក្នុងនាមជាតារាចម្រៀងដូចគ្នា ស្របពេលដែលមហាជនក៏ផ្ទុះមតិរិះគន់ធ្ងន់ៗផងដែរ ចំពោះតារាចម្រៀងរូបណាដែលច្រៀងបទចម្លងពីបរទេសនាពេលកន្លងមកនោះ ៕ ភូមិន្ទ

Adda ប្រើពាក្យ​ថា «RIP» ទៅកាន់​តារាចម្រៀង​ដែល​ច្រៀង​បទ​ចម្លង​ពី​ថៃ​
Adda ប្រើពាក្យ​ថា «RIP» ទៅកាន់​តារាចម្រៀង​ដែល​ច្រៀង​បទ​ចម្លង​ពី​ថៃ​