បេសកកម្ម​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ ណាសា បញ្ចប់​ដោយ​ជោគជ័យ​​

ប៉ុន្មាន​នាទី​មុន​នេះ​សំឡេង​ហោរ​កញ្ជ្រៀវ​លាន់​ពេញ​មន្ទីរ​ពិសោធន៍​របស់​ ណាសា​ បន្ទាប់​ពី​​យាន​អវកាស​ Juno បាន​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​គន្លង​គោចរ​ភព​ព្រហស្បតិ៍​បាន​ដោយ​ជោគជ័យ។

 

បេសកកម្ម​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ ណាសា បញ្ចប់​ដោយ​ជោគជ័យ​​

 

បច្ចុប្បន្ន​នេះ​យាន​ Juno ស្ថិត​នៅ​ចម្ងាយ​ ​៨៥៩​ លាន​គីឡូម៉ែត្រ​ពី​​អង់តែន​ Deep Space Network ​ក្នុង​មន្ទីរ​អង្កេតការណ៍​ Goldenstone រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​ជា​អង់តែន​​សម្រាប់​​ទទួល​​យក​រលក​សញ្ញា​ពី​យាន​ Juno។ រយៈ​ចម្ងាយ​នេះ​គេ​ត្រូវ​ការ​រយៈ​ពេល​ ៤៨​ នាទី​ដើម្បី​ឲ្យ​យាន​ Juno បញ្ជូន​រលក​ពី​ភព​ព្រហស្បតិ៍​មក​កាន់​ផែន​ដី។​​​

 

​​​​​​​​​​​​​​​កន្លង​មក​ធ្លាប់​មាន​យាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ព្រហស្បតិ៍​​ដែរ​ប៉ុន្តែ​យាន​ Juno មាន​លក្ខណៈ​ពិសេស​ជាង​គេ ដោយ​គេ​រចនា​វា​ឡើង​ដើម្បី​អាច​ហោះ​កៀក​ភព​ព្រហស្បតិ៍​ជាង​យាន​ដទៃ​ដែល​ធ្លាប់​មក​ដល់។ ការ​ហោះ​កៀក​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សិក្សា​បាន​កាន់​តែ​ស៊ី​ជម្រៅ​​ពី​​ភព​ព្រហស្បតិ៍៕​​​​​​

 

ចុច​អាន៖ បេសកកម្ម​​អវកាស​ដ៏​ធំ​ប្រចាំឆ្នាំ​​​របស់​ណាសា​ នឹង​ចាប់​ផ្ដើម​ព្រឹកស្អែក​​ទាប​ភ្លឺ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ WashingtonPost​​​​​​​​​​​​​​​​​​​​​​​​​