​ក្រសួង​​​៖​ហាម​​​ប្រើ​​​ម៉ាស៊ីន​ស្ទូច​ឬ​ឧបករណ៍​​លើក​ដាក់​ដទៃ​ទៀត​ ​តោង​ឬ​គ្រប​លើ​ផ្លូវ​សាធារណ​​​

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដោយហាមដាច់ខាតការប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ដទៃទៀត ដែលតោងឬគ្របលើផ្លូវ និងអាចប៉ះពាល់ផ្លូវសាធារណ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈក្នុងការប្រើប្រាស់ម៉ាស៊ីនស្ទូច។
ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្នុងករណីទីតាំងការដ្ឋានសំណង់តូចចង្អៀត រាល់ការប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍ដាក់ដទៃទៀតដែលអាចប៉ះពាល់ផ្លូវសាធារណ ត្រូវអនុវត្តន៍ការណែនាំរបស់សាលារាជធានី ខេត្ត ដែលមានការដ្ឋាននោះស្ថិតនៅ ដូចជា ការដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ការកំណត់ពេលម៉ោងប្រតិបត្តិការ និងការចាត់ចែងធ្វើចរាចរណ៍សាធារណនៅពេលប្រតិបត្តិការស្ទូចឬលើកដាក់ជាដើម។

ហើយចំពោះអ្នកប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ដទៃទៀតនៅក្នុងការដ្ឋានសំណង់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសនិងបទប្បញ្ញត្តិជាធរមាន៕

​ក្រសួង​​​៖​ហាម​​​ប្រើ​​​ម៉ាស៊ីន​ស្ទូច​ឬ​ឧបករណ៍​​លើក​ដាក់​ដទៃ​ទៀត​ ​តោង​ឬ​គ្រប​លើ​ផ្លូវ​សាធារណ​​​

ប្រភព៖ kqube

  • ​ក្រសួង​​​៖​ហាម​​​ប្រើ​​​ម៉ាស៊ីន​ស្ទូច​ឬ​ឧបករណ៍​​លើក​ដាក់​ដទៃ​ទៀត​ ​តោង​ឬ​គ្រប​លើ​ផ្លូវ​សាធារណ​​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: