ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

អគារខ្ពស់បំផុតទាំង៥ក្នុងប្រទេស កូរ៉េខាងជើង

ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

១- សណ្ឋាគារ យូក្យុង (Ryugyong Hotel)

សណ្ឋាគារនេះមានរៀងពីរ៉ាមីត គឺជាអគារខ្ពស់បំផុតទីមួយក្នុងប្រទេស កូរ៉េខាងជើង ។ ឈ្មោះរបស់សណ្ឋាគារ  យកតាមផ្ការំយោល ជាផ្កានិម្មិត រូបមួយសម្រាប់ប្រទេស កូរ៉េខាងជើង ។ សណ្ឋាគារ យូក្យុង មានកម្ពស់ ៣៣០ ម៉ែត្រ ដែលមាន ១០៥ ជាន់ ។

អគារនេះចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៩៨៧ ប៉ុន្តែគម្រោងត្រូវបានផ្អាកក្នុងឆ្នាំ ១៩៩២ ពេលដែល កូរ៉េខាងជើង ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្រោយការដួលរលំនៃសហភាពសូវៀត ។ ឆ្នាំ ២០០៨ គម្រោងសាងសង់បានបន្តឡើងវិញ និងបញ្ចប់ក្នុងឆ្នាំ ២០១១ ហើយបម្រុងសម្ពោធក្នុងឆ្នាំ ២០១២ គឺឲ្យចំថ្ងៃខួបកំណើតរបស់ស្ថាបនិក កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ប៉ុន្តែមិនបានធ្វើតាមផែនការឡើយ ។

ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

២-ប៉មវិថីវិទ្យាសាស្ត្រអនាគត (Mirae Scientists Street Residential Tower)

ប៉មកម្ពស់ ២១០ ម៉ែត្រ មាន ៥៣ ជាន់ ឈ្មោះថាវិថីវិទ្យាសាស្ត្រអនាគត ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៤ បំណងធ្វើជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ដែលមានមហាវិទ្យាល័យបច្ចេកវិទ្យា គីម ចាអ៊ីក ស្ថិតនៅទីនោះ ។

អគារនេះស្ថិតនៅចម្លោះស្ថានីយរថភ្លើងទីក្រុង ព្យុងយ៉ាង និងទន្លេ ទៀងដុង ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០១៤ រួចរាល់ និងសម្ពោធប្រើប្រាស់នៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៥ គឺជាលំដាប់អគារខ្ពស់បំផុតទី ៤៤៦ ក្នុងទ្វីបអាស៊ី ។

ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

៣-សណ្ឋាគារអន្តរជាតិ យ៉ាងកាដូ (Yanggakdo Hotel)

គឺជាសណ្ឋាគារធំបំផុតក្នុងប្រទេស កូរ៉េខាងជើង មានបន្ទប់មួយពាន់  ប៉ុន្តែជាអគារខ្ពស់បំផុតទីពីរ បន្ទាប់ពីរ បន្ទាប់ពី សណ្ឋាគារ យូក្យុង ។ វាមានកម្ពស់ ១៧០ ម៉ែត្រ មាន ៤៧ ជាន់ ស្ថិតនៅលើកោះ យ៉ាងហ្កាក (Yanggak Island) កសាងដោយក្រុមហ៊ុន CBCC របស់ប្រទេស បារាំង ចាប់ពីឆ្នាំ ១៩៨៦ រួចរាល់ក្នុងឆ្នាំ ១៩៩២ ហើយសម្ពោធក្នុងឆ្នាំ ១៩៩៥ ។

ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

៤- សណ្ឋាគារ ក័រយ៉ូ ១ (Koryo Hotel 1)

កម្ពស់ ១៤៨ ម៉ែត្រ មាន ៤០ ជាន់ ស្ថិតនៅលើវិថី ចាងក្វាង (Changgwang Street) ទីក្រុង ព្យុងយ៉ាង សាងសង់ក្នុងឆ្នាំ ១៩៨៨ ។

ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​

៤- សណ្ឋាគារ ក័រយ៉ូ ១ (Koryo Hotel 1)

កម្ពស់ ១៤៨ ម៉ែត្រ មាន ៤០ ជាន់ ស្ថិតនៅលើវិថី ចាងក្វាង (Changgwang Street) ទីក្រុង ព្យុងយ៉ាង សាងសង់ក្នុងឆ្នាំ ១៩៨៨ ៕

ប្រភព៖ kqube

  • ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: