ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

វីដេអូឃ្លីបមួយខ្សែដែលបានថតនៅស្រុក Birstall ក្នុងទីក្រុង Yorkshire នៃប្រទេសអង់គ្លេស បានបង្ហាញឲ្យឃើញពីការលុបស្នាមសាក់ដ៏ធំមួយ ចេញពីដៃរបស់បុរសម្នាក់ ដោយប្រើប្រាស់ពន្លឺភ្លើងឡាស៊ែរគ្រីស្តាល់ (Yag Laser)។ ពន្លឺភ្លើងឡាស៊ែរគ្រីស្តាល់ពណ៌បៃតងនេះ ដើរតួនាទីដូចជាជ័រលុបអីចឹង ដោយដំបូងវាអាចលុបស្នាមសាក់ឲ្យនៅសល់ព្រាលៗ រហូតដល់បាត់អស់តែម្ដង។

ឡាស៊ែរដ៏ទំនើបនេះ ធ្វើការផលិតពន្លឺភ្លើងលោត ដែលអាចឆ្លងកាត់ស្រទាប់ផ្នែកខាងលើនៃស្បែកដោយមិនបង្កជាគ្រោះថ្នាក់ឡើយ។ បន្ទាប់មកវាក៏ស្រូបយកពណ៌ថ្នាំនៃស្នាមសាក់តែម្ដង។ ពណ៌ថ្នាំនៃស្នាមសាក់ នឹងបែកខ្ញែកអស់ ហើយអនុញ្ញាតឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយ លុបវាចេញយ៉ាងងាយស្រួល។

បើតាមគេហទំព័រ Tattosme.com បាននិយាយថា «ពន្លឺភ្លើងឡាស៊ែរគ្រីស្តាល់នេះ មានសមត្ថភាពឈានទៅដល់ស្រទាប់ជ្រៅនៃជាលិកាស្បែក ដែលឡាស៊ែរដទៃទៀតមិនអាចធ្វើបានឡើយ ហើយវាគឺជាឡាស៊ែរដ៏ល្អបំផុតសម្រាប់លុបស្នាមសាក់ពណ៌ប្រផេះ ខ្មៅ និងខៀវងងឹត»៕

ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា? ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា? ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា? ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?

ប្រភព៖ sabay

  • ធ្លាប់​ឆ្ងល់​អត់ ថា​គេ​លុប​ស្នាម​សាក់ បាន​ដោយ​របៀប​ណា?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: