ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ)

យុវសិស្សកម្រិតវិទ្យាល័យ Texas ម្នាក់នៅអាមេរិក បានធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងកោតសរសើរ ក្រោយបានកែប្រែខ្លួនពីជនអនាថារស់តាមទីសាធារណៈ ទៅជាសិស្សពូកែប្រចាំថ្នាក់។

ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ)

Liyjon DeSilva ជួបប្រទះជីវិតរសាត់អណ្ដែតគ្មានទីពឹង បន្ទាប់ពីម្ដាយរបស់ខ្លួនបានលាចាកលោក។ តែអ្វីគួរឲ្យស្ញប់ស្ញែង គឺពេលបញ្ចប់ថ្នាក់វិទ្យាល័យរូបគេបានទទួលពិន្ទុខ្ពស់បំផុត និងបានអាហារូបករណ៍ថ្នាក់មហាវិទ្យាល័យសិក្សាមិនបាច់បង់ថ្លៃរហូតដល់ចប់ទៀតផង។

DeSilva បានចំណាយពេលរស់នៅជាមួយសាច់ញាតិបងប្អូនពីមួយគ្រួសារទៅមួយគ្រួសារ អស់រយៈពេលជាច្រើនឆ្នាំ ក្រោយម្ដាយទទួលអនិច្ចកម្មកាលរូបគេមានអាយុត្រឹម ៥ឆ្នាំ។

តែក្រោយមក គេបានឈប់នៅផ្ទះបងប្អូន ដោយទៅដេកហាលភ្លៀង ហាលខ្យល់នៅតាមសួនច្បារ ឬកន្លែងចតរថយន្តនានានៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក តែរូបគេមិនដែលខកខានទៅសាលារៀនឡើយ។

ពេលប្រលងបញ្ចប់ការសិក្សា នាយកសាលា Texas លោក Jonathan N.Trinh មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាសិស្សបានពិន្ទុខ្ពស់ម្នាក់ក្នុងចំណោមអ្នកពិន្ទុខ្ពស់ដទៃទៀត គឺជាជនអនាថារស់នៅតាមផ្លូវសាធារណៈ។ លោកនាយក និងបុគ្គលិករបស់គាត់ទាំងអស់ ក៏បានសម្រេចព្រមព្រៀងគ្នាជួយសិស្ស DeSilva តែម្ដង។

បន្ថែមលើនេះ យុវសិស្សវ័យ២០ឆ្នាំខាងលើ ក៏បានឈ្នះអាហារូបករណ៍ឥតបង់ថ្លៃនៅមហាវិទ្យាល័យ Carleton College នៅទីក្រុង Northfield រដ្ឋ Minnesota ដែរ បន្ទាប់ពីគ្រូវិទ្យាល័យរបស់គេស្វែងរកអាហារូបករណ៍របស់មូលនិធិ Posse បានមួយរួចហើយ។

DeSilva និយាយប្រាប់ថា “ខ្ញុំគ្មានគ្រួសារ ខ្ញុំជាជនអនាថា ខ្ញុំធ្លាប់ឆ្លងកាត់ជីវិតកុមារភាពត្រូវគេបំពាន ខ្ញុំធ្លាប់រស់នៅជាមួយគ្រួសារប្រើប្រាស់គ្រឿងញៀន។ ចំណែកឪពុកខ្ញុំ បានព្យាយាមបញ្ជូនខ្ញុំទៅកាន់អាហ្វ្រិក ព្រោះគាត់មិនចូលចិត្តខ្ញុំ”។ មកទល់ពេលនេះ គ្រប់គ្នារំពឹងថាជីវិតរបស់ DeSilva នឹងភ្លឺស្វាងនៅពេលខាងមុខឆាប់ៗ បើរូបគេមិនបោះបង់ការតស៊ូ អត់ធ្មត់៕

ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ) ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ) ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ)នាយកសាលាលោក Jonathan N.Trinh

ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ)DeSilva កាលអាយុ ៥ឆ្នាំ ជាមួយម្ដាយ

ប្រភព៖ sabay

  • ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​ (វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: