ធ្លាយអាថ៌កំបាំង៖ អង្គការណាតូដាក់គំនាប​សហរដ្ឋអាមេរិកឲ្យបង្កសង្គ្រាមជាមួយប្រទេសរុស្ស៊ី

សារអីុមែលត្រូវបានក្រុមហែកឃើលួចយកទៅនោះបានលាតត្រដាងឲ្យឃើញថា ណាតូបានដាក់គំនាបទៅលើអាមេរិកឲ្យ បង្កជម្លោះជាមួយរុស្ស៊ីឈាន់ដល់ការធ្វើសង្គ្រាមដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ យុទ្ធនាការដាក់គំនាប់នោះមាន ការចូលរួមពីមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើន រូបផងដែរ។

សារអីុមែលដែលអតីតអគ្គលេខាធិការណាតូលោក Philip M Breedlove បានបង្ហោះនៅលើគេហទំព័រ DCLeaks ដោយមានខ្លឹមសារនៃការសន្ទនារវាងលោក Philip M Breedlove នឹងអតីតមេបញ្ជាកាកងទ័ពអាមេរិកនៅតំបន់អឺរ៉ុបស្តីពីសង្គ្រាមប្រឆាំងរុស្ស៊ី។ លោក Philip M Breedloveបាន កាន់តំណែងជាមេបញ្ជាការកាណាតូចាប់ពីឆ្នាំ២០១៣ដល់ខែមីនា ឆ្នាំ២០១៦។ លោកក៏ជាបុគ្គលដែលជាប់ពាក់ព័ន្ធនឹង វិបត្តិក្នុងប្រទេសអ៊ុយក្រែន ពិសេសគឺការ ផ្តួលរំលំរដ្ឋាភិបាលរបស់លោក យ៉ាណូកូវិច ដែលស្និទ្ធនឹងរុស្ស៊ី។

តាំងពីរុស្ស៊ីដាក់តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ ណាតូបានជំរុញឲ្យធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែ អឺរ៉ុបដែលជាប្រទេសសមាជិកណាតូបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីជាមុនសិនដើម្បីឲ្យសេដ្ឋកិច្ចប្រទេសនេះចុះខ្សោយ ងាយស្រួលក្នុងការយកឈ្នះបើមានសង្គ្រាម កើតឡើង។ជាមួយគ្នានេះមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុបលោកឧត្ដមសេនីយ៍ phipipbr- eedove បានបញ្ជាក់ថា ទីបញ្ជា ការកងទ័ពអាមេរិកនៅតំបន់អឺរ៉ុប EUCOM និងណាតូបានត្រៀមលក្ខណៈរួច រាល់ដើម្បីធ្វើសង្គ្រាមយកឈ្នះរុស្ស៊ីនៅពេលណាចាំបាច់បំផុត។

លោក Breedlove បញ្ជាក់នៅមុខ សភាអាមេរិកថា ដើម្បីទប់ទល់ជាមួយ រុស្ស៊ី EUCOM បានពិភាក្សាជាមួយសម្ពន្ធមិត្ដពីវិធីសាស្រ្តធ្វើសង្គ្រាមយកឈ្នះទៅលើរុស្ស៊ីដែលមានសព្វាវុធទំនើបៗជា ច្រើន។ចាប់តាំងពីឆ្នាំ២០១៤មក អាមេរិក និងណាតូបានផ្ដោតសំខាន់ទៅលើការ ពង្រឹងសមត្ថភាពយោធានិងសព្វាវុធក៏ដូច ជាស្មារតីទាហានត្រៀមធ្វើសង្គ្រាមជា ទ្រង់ទ្រាយធំជាមួយរុស្ស៊ី ដោយសង្គ្រាម នោះមិនអាចអូសបន្លាយរយៈពេលយូរនោះឡើយ គឺត្រូវតែយកឈ្នះក្នុងរយៈពេលខ្លី។ លោកបន្ដទៀតថា នៅក្នុងកម្មវិធី ERI ណាតូនឹងដាក់កម្លាំងទាហាន និងអាវុធធុនធ្ងន់នៅអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ីមិនមែនដើម្បីធ្វើ សមយុទ្ធនោះឡើយគឺត្រៀមធ្វើសង្គ្រាមនិង ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។

កាលពីដើមខែកុម្ភៈក្រសួងការពារជាតិ អាមេរិកបានស្នើឱ្យសភាចំណាយប្រាក់ ប្រមាណ៣,៤ពាន់លានដុល្លារសម្រាប់ សកម្មភាពយោធានៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧។ក្នុងរយៈពេលពីរទសវត្សកន្លងមក អាមេរិក-ណាតូខិតខំប្រែក្លាយរុស្ស៊ីឲ្យទៅជាដៃគូនៅអឺរ៉ុប ប៉ុន្ដែការខិតខំនោះមិន ទទួលបានជោគជ័យ ទាំងនោះហើយអាមេ រិកចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ រុស្ស៊ី។ឆ្លើយតបទៅនឹងសកម្មភាពរបស់ណាតូ រុស្ស៊ីបានព្រមានចំៗថា សកម្មភាពរបស់ ណាតូគឺជាការឌឺដងខុសទៅនឹងកិច្ចព្រមព្រៀងកន្លងមកដើម្បីរក្សាសន្ដិភាពនៅក្នុងតំបន់។

កត្ដាដែលជំរុញឱ្យអាមេរិក ណាតូ និង រុស្ស៊ីផ្ទុះសង្គ្រាមនឹងគ្នានោះគឺបញ្ហាវិវាទនៅក្នុងប្រទេសអ៊ុយក្រែន ពិសេសស៊ីរី។នៅពេលនេះទួរគីកំពុងតែអុកឡុកស៊ីរី ដែលជាសកម្មភាពមួយអូសទាញរុស្ស៊ីឱ្យចូលជ្រៀតជ្រែកអាចនឹងផ្ទុះសង្គ្រាមដាក់គ្នា។

ក្រុងមូស្គូនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនឹងទង្វើរបស់ទួរគីនិងអារ៉ាប៊ីសាអ៊ូឌីតទេ តែបានផ្ដល់ចំណាប់អារម្មណ៍ពីទំនាក់ទំនង រវាងរុស្ស៊ីនឹងបស្ចិមលោកទាក់ទងនឹងវិបត្ដិនៅស៊ីរីនិងអ៊ុយក្រែន។ ចំណាប់អារម្មណ៍ របស់រុស្ស៊ីត្រូវបានថ្លែងចេញពីមាត់របស់លោកនាយករដ្ឋមន្ដ្រី ឌីមីទ្រី មេវេដេវ នៅ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ក្នុងពេលដែល លោកបានចូលរួមសន្និសីទអន្ដរជាតិស្ដីពីសន្ដិសុខរៀបចំក្នុងទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។ លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានកត់សម្គាល់ឃើញពីទំនាក់ទំនងខ្មៅ ងងឹតរវាងរុស្ស៊ីនឹងបស្ចិមលោកក្នុងរយៈ ពេលចុងក្រោយនេះដោយសារតែវិបត្ដិនៅស៊ីរីនិងនៅអ៊ុយក្រែន។ លោក ឌីមីទ្រី មេដវេដេវ បានសន្និដ្ឋានដោយមិនញញើតថា កំពុងនាំពិភពលោកចូលទៅក្នុងសង្គ្រាមត្រជាក់ជាថ្មី។

លោកនាយករដ្ឋមន្ដ្រីរុស្ស៊ីបានចោទជាសំណួរថា តើពិភពលោកពិតជាត្រូវការឱ្យមានសង្គ្រាមលោកលើកទី៣ដើម្បីអាចយល់ថាត្រូវរួមសហការគ្នាជាជាងប្រឈមមុខដាក់គ្នាឬ? លោក មេដវេដេវ បានយល់ឃើញថា សហគមន៍អន្ដរ ជាតិបានពួតដៃគ្នាដាក់គំនាបលើរុស្ស៊ីទាំងវិបត្ដិនៅអ៊ុយក្រែនក៏ដូចជានៅ ស៊ីរី។ ទន្ទឹមគ្នានេះលោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានចង្អុលមុខសហភាពអឺរ៉ុបថា កំពុងប្រើនយោបាយបញ្ចុះបញ្ចូលជាមួយក្រុមប្រទេសអតីតសាធារណរដ្ឋសហភាពសូវៀតឱ្យស្អប់រុស្ស៊ី។ យ៉ាងណាក៏ដោយលោក មេដវេដេវ បានអំពាវនាវឱ្យមានកិច្ចសន្ទនាជាជាងធ្វើសង្គ្រាមពាក្យសម្ដី។ ប្រតិកម្មដូចគ្នានេះក៏ចេញពីមាត់លោកប្រមុខការ ទូតរុស្ស៊ីសឺហ្គេយ៍ឡាវរូ៉ង ដែលបានទាម ទារឱ្យមានការវិលត្រឡប់វិញនូវវប្បធម៌ សន្ទនា និងការបញ្ឈប់យុទ្ធនាការសម្អប់ រុស្ស៊ី។

បើទោះបីកិច្ចព្រមព្រៀងឈប់បាញ់ នៅវេលាម៉ោង១២ថ្ងៃទី២៧ ជិតមកដល់ តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាសាដបានបញ្ជាក់ពីបំណងចង់បន្ដសង្គ្រាមបង្ក្រាបពួកប្រឆាំងនៅទូទាំងប្រទេសទោះ បីជាត្រូវប្រើពេលយូរក៏ដោយតែលោកក៏ មិនបានទាត់ចោលពីបំណងចង់ចរចាជា មួយក្រុមប្រឆាំងដែរ។ ការបញ្ជាក់របស់ ប្រមុខរដ្ឋស៊ីរីយ៉ាងដូចនេះបានធ្វើឡើងជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប៉ុន្មានម៉ោង មុនអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់នៅស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នៅមុនពេលប្រកាសចេញនូវកិច្ចព្រម ព្រៀងមួយសំដៅបញ្ឈប់ការឈប់បាញ់ នៅក្នុងប្រទេសស៊ីរីជាកិច្ចព្រមព្រៀងដែលអាមេរិកនិងរុស្ស៊ីបានរកឃើញនៅក្នុងទីក្រុង មុយនិចប្រទេសអាល្លឺម៉ង់នាជំនួបរវាងលោកប្រមុខការទូតរុស្ស៊ីនឹងសមភាគីអា មេរិក ។អ្វីដែលលោកអាសាដបាននិយាយប្រាប់ AFP ជាដំបូងនោះគឺយុទ្ធនាការរបស់ទ័ពរដ្ឋាភិបាលវាយប្រហារលើទីក្រុងអាឡិបដែលបានចាប់ផ្ដើមនៅដើមខែកុម្ភៈជាមួយនឹង ជំនួយទម្លាក់គ្រាប់បែកពីទ័ពអាកាសរុស្ស៊ី។

លោកប្រមុខរដ្ឋស៊ីរីដែលហាក់ដូចជា មានការទុកចិត្ដលើខ្លួនឯងខ្លាំង និងមាន សុទិដ្ឋិនិយមបានប្ដេជ្ញាថា នឹងមិនរាថយក្នុងការបន្ដធ្វើសង្គ្រាមដើម្បីដណ្ដើមការគ្រប់គ្រងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការបន្ដសង្គ្រាមលោកអាសាដក៏មិនបដិសេធរឿងចរចាដែរ។ តែសម្រាប់លោក អាសាដ រឿង ចរចាមិនមែនមានន័យស្មើនឹងការបញ្ឈប់សង្គ្រាមនោះទេ ព្រោះជាផ្លូវពីរដែលជ្រើស យកដោយមិនអាចចៀសរួចនៅក្នុងកាលៈទេសៈសព្វថ្ងៃ។ លោក អាសាដ ក៏បានលើកឡើងពីហានិភ័យនៃប្រតិបត្ដិការយោធានៅលើសមរភូមិដឹកនាំដោយប្រទេសទួរគី និងប្រទេសអារ៉ាប៊ីសាអូ៊ឌីត។

លោក អាសាដ បានបញ្ជាក់ច្បាស់ៗ ថា ទ័ពរបស់លោកមានសមត្ថភាពនិង លទ្ធភាពគ្រប់គ្រាន់ដើម្បីប្រឈមទប់ទល់ នឹងសត្រូវ។ ទាក់ទងនឹងជនភៀសខ្លួន ស៊ីរីនៅបរទេសលោក អាសាដ មិនញញើត នឹងការទម្លាក់កំហុសដាក់សហភាពអឺរ៉ុបថា ជាអ្នកទទួលខុសត្រូវនៃការរត់ភៀស ខ្លួនរបស់ប្រជាជនស៊ីរី។ និយាយពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីរី ដែលអង្គការសហប្រជាជាតិបានចោទ របបស៊ីរីសព្វថ្ងៃត្រូវបានលោក អាសាដ ច្រានចោលព្រមទាំងបញ្ជាក់ថា លោកមិនបារម្ភពីការព្រមានរបស់អន្ដរជាតិទេ ព្រោះ របាយការណ៍របស់អង្គការសហប្រជាជាតិនាពេលកន្លងមកមានលក្ខណៈនយោបាយ និងបានធ្វើឡើងដោយគ្មានភស្ដុតាងជាក់ស្ដែង ៕

ធ្លាយអាថ៌កំបាំង៖ អង្គការណាតូដាក់គំនាប​សហរដ្ឋអាមេរិកឲ្យបង្កសង្គ្រាមជាមួយប្រទេសរុស្ស៊ី

ប្រភព៖ nokorwatnews

  • ធ្លាយអាថ៌កំបាំង៖ អង្គការណាតូដាក់គំនាប​សហរដ្ឋអាមេរិកឲ្យបង្កសង្គ្រាមជាមួយប្រទេសរុស្ស៊ី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: