NATO បញ្ជាក់​ជា​ថ្មី ពី​ការ​បញ្ជូន​ទ័ព​ចម្រុះ​ជាតិសាសន៍​៤​កងពល ទៅ​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី

នៅក្នុងកិច្ចប្រជុំទីក្រុង Warsaw ដែលនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្ព័ន្ធមិត្តអង្គការ NATO ទាំងមូល នឹងយល់ព្រមគ្នាក្នុងការបង្កើនវត្តមានយោធានៅអឺរ៉ុបភាគខាងកើត ដែលវានឹងក្លាយជាការពង្រឹងវត្តមានយោធាធំបំផុត គិតចាប់ពីសង្គ្រាមត្រជាក់បានបិទបញ្ចប់ទៅ ។
ការប្រកាសដូចនេះ ត្រូវបានធ្វើឡើងដោយលោក Jens Stoltenberg ជាអគ្គលេខាធិការរបស់អង្គការ NATO ដោយលោកបានបន្តថា“យើងនឹងបញ្ចេញទ័ពចម្រុះជាតិសាសន៍៤កងពល ទៅកាន់ប្រទេស Estonia, Latvia, Lithuania និង Poland ហើយខ្ញុំក៏សូមធ្វើការស្វាគមន៍ចំពោះការការប្រកាសរបស់កាណាដាដែរ ដែលថាកាណាដានឹងដឹកនាំកងទ័ពចម្រុះជាតិសាសន៍៤កងពលនោះ”
នៅក្នុងសន្និសីទមុននឹងការចាប់ផ្ដើមកិច្ចប្រជុំនេះដែរ លោក Stoltenberg ក៏បានបញ្ជាក់ពីការបង្កើនកញ្ចប់ថវិកាសម្រាប់ចំណាយលើវិស័យយោធារបស់ NATO ដែរ “យើងរំពឹងទុកយ៉ាងជាក់លាក់ថា ថវិកាចំនួន៣ភាគរយ នឹងត្រូវបង្កើនក្នុងការចំណាយលើវិស័យយោធា ដោយក្រុមសម្ព័ន្ធមិត្តអឺរ៉ុប រួមទាំងកាណាដាផងដែរ ដូច្នេះកញ្ចប់ថវិកានេះឡើងដល់៨ពាន់លានដុល្លារអាមេរិកហើយ” ។

ក្នុងនោះដែរ គេក៏បានបញ្ជាក់ពីកិច្ចប្រជុំរវាង NATO និងភាគីរុស្ស៊ីផងដែរ ដែលវានឹងត្រូវគេធ្វើឡើងក្រោយពេលដែលកិច្ចប្រជុំទីក្រុង Warsaw បានបញ្ចប់ ហើយការជជែកគ្នាពីរឿងអឺរ៉ុបខាងកើត និងក្លាយជាប្រធានបទក្នុងកិច្ចប្រជុំរវាង NATO និងរុស្ស៊ីនេះ ៕

NATO បញ្ជាក់​ជា​ថ្មី ពី​ការ​បញ្ជូន​ទ័ព​ចម្រុះ​ជាតិសាសន៍​៤​កងពល ទៅ​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី
NATO បញ្ជាក់​ជា​ថ្មី ពី​ការ​បញ្ជូន​ទ័ព​ចម្រុះ​ជាតិសាសន៍​៤​កងពល ទៅ​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី

ប្រភព៖ kqube

  • NATO បញ្ជាក់​ជា​ថ្មី ពី​ការ​បញ្ជូន​ទ័ព​ចម្រុះ​ជាតិសាសន៍​៤​កងពល ទៅ​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: