គ្រូ​ហោរា​​កប​​ពេក! ភ្លេចទាយ​ជីវិតខ្លួន​ឯង ​

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បឋម​ឱ្យ​​ដឹង​ថា ស្ត្រី​ជា​គ្រូទាយ​ម្នាក់​​ឈ្មោះ​​កាំ​ង បៀ​ង ដែល​ត្រូវ​​ជន​រង​គ្រោះ​ប្ដឹង​​នគរបាល​ឱ្យ​ជួយ​​ឃាត់​ខ្លួន បន្ទាប់​​ពី​​បែកធ្លាយការពិត​​​​បោកប្រាស់​​គេ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា ២០១៦ នេះ ត្រូវ​កម្លាំង​​​នាំ​​ចេញពី​​អធិការដ្ឋាន​​​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​បញ្ជូន​​ទៅ​​តុលា​ការហើយ ដើម្បីផ្តន្ទាទោស​នូវទង្វើ​របស់គ្រូទាយម្នាក់នេះ​ ។

ខណៈនោះ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ មាន​ប្រជាពលរដ្ឋ​រង​គ្រោះ រួម​ទាំង​ប៉ូលិស នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការ​ជា​បន្តបន្ទាប់ចំនួន​​២២​នាក់​​ហើយ ដោយ​អះអាង​​ថា ពួក​គាត់​បាន​​ចាញ់បោក​គ្រូទាយ​នោះ​ សរុប​ទឹកប្រាក់​អស់​៦០​ម៉ឺន​ដុល្លារ​ឯណោះ ។

ទោះបីជាយ៉ាងណា ​​​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​រុញ​ពាក្យបណ្តឹង​ទាំងនោះ​​ចេញ​​វិញ ព្រោះ​ស្ត្រី​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​​ហើយ ហើយ​កម្លាំង​ក៏​បាន​ណែនាំ​ពួកគាត់​បន្ថែម​ថា អាច​យកពាក្យ​បណ្តឹង​ទៅ​តុលាការវិញ​​ទៅ ។

គួរ​រំលឹក​ថា រឿង​ហួសចិត្ត​មួយ​បាន​កើតឡើង ​បន្ទាប់​ពី​ស្ត្រី​ចំណាស់​ម្នាក់ រួម​និង​កូនស្រី​ម្នាក់​ទៀត ​បាន​ជឿជាក់​យ៉ាង​ងងឹត​ងងុល​ទៅ​លើ​ស្ត្រី​ជា​គ្រូទាយ​កំពូល​បោកប្រាស់​ម្នាក់​ រហូត​ដល់​អស់​លុយ​១​ម៉ឺន​៦​ពាន់​ដុល្លារ ​ទើប​មានការ​ភ្ញាក់ផ្អើល ប្ដឹង​នគរបាល​ឲ្យ​ជួយ​ឃាត់ខ្លួន​គ្រូទាយ​បោក​ម្នាក់​នោះ​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០២ ​កក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​​​ឱ្យ​​ដឹង​ថា ស្ត្រី​ជា​គ្រូទាយ​ម្នាក់​នោះ​ឈ្មោះ​កាំ​ង បៀ​ង អាយុ​៣៥​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ចាញ់បោក​គ្រូទាយ​ត្បាញ​​អាយ​នោះ ស្ត្រី​ជា​ម្តាយ​ឈ្មោះរិ​ទ្ធ ទូច អាយុ​៥៥​ឆ្នាំ ជាអ្នក​​លក់​បាយ និង​កូនស្រី​ឈ្មោះសុខ ចាន់​ណា អាយុ​ជាង​៣៥​ឆ្នាំ បាន​ខាត​បង់លុយ​អស់​ចំនួន​១៦,០០០​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ពេល​ដែល​ស្ត្រី​២​នាក់​ម្តាយ​និង​កូន ​ទៅ​រក​គ្រូទាយ​នោះ​ឱ្យ​ទាយ ដោយសារ​តែ​ជឿ​ងប់ងុល​ផង​នោះ​ ធ្វើ​ឲ្យ​ស្ត្រី​ជា​គ្រូទាយ​បោក​ប្រាស់​នោះ ​ឆ្លៀតឱកាស​បោកប្រាស់​បាន​ដោយ​ប្រាប់​ថា នៅ​ក្នុងផ្ទះ​នោះ​មាន​កំណប់​ប៉ុន​ដូងទុំ ហើយ​ជំងឺ ​ក៏​អាច​ជា​ដែរ ។ បន្ទាប់​មក ​គ្រូទាយ​បោកប្រាស់​នោះ​ ក៏​បង្គាប់​ឲ្យ​រៀបចំ​ដាក់​រណ្ដាប់ ​សម្រាប់​ថ្វាយ​គ្រូ​ចំនួន​៧.០០០​ដុល្លារ តាម​អាយុ​របស់​ឈ្មោះកែវ ច​ន អាយុ​៧០​ឆ្នាំ ដែល​ប្តី និង​ជា​ឪពុក តែ​ពេល​ដែល​ជីក​មិន​បានឃើញ​កំណប់​នោះ​ទេ ។

បន្ទាប់​មក ​គ្រូទាយ​បោកប្រាស់​រូប​នោះ​បាន​​បង្គាប់​រៀបចំ​ដ​ង្វា​យ​សរុប​ទាំងអស់​១៦.០០០​ដុល្លារ​ (​បូក​អាយុ​ទាំង​៣​នាក់​បញ្ចូល​គ្នា​) ពេល​ជីក​ទៅ​ ក៏​ប្រទះ​ឃើញ​ចម្លាក់​ត្រី​រ៉ស់​២​ក្បាល ដែល​ទំនង​គ្រូទាយ​នោះ​យក​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​ត្រង់​កន្លែង​ជីក​កំណប់​នោះ​ជា​មុន​រួច​ស្រេច ។ ភ្លាម​ៗ​នោះ​គ្រូទាយ​បាន​បង្គាប់​ឲ្យ​ជន​រង​គ្រោះ​យក​រូបចម្លាក់​ត្រី​នោះ​ទៅ​ដាក់​ត្រាំ​ទឹក​អាស៊ីត ប៉ុន្តែ​ខណៈ​ពេល​កំពុង​ត្រាំ​រូប​ចម្លាក់​ត្រី​ក្នុង​ទឹក​អាស៊ីត ។