របាយការណ៍​ភូតភរ​របស់លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​លាតត្រដាង​

​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៅ​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​លោក សោម ភា​រុណ ហ៊ាន​ធ្វើ​សេចក្ដីរាយការណ៍​ភូតភរ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទាក់ទង​ទៅនឹង​ករណី​បទល្មើស​នេសាទ​ដែល​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​ទៅវិញ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​កន្លងមក​របាយការណ៍​របស់លោក សោម ភា​រុណ ភាគច្រើន​គឺជា​របាយការណ៍​ភូតភរ​ថ្នាក់លើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុងស្រុក​ជល​គិរី បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​ណ​រ៉ាវ លប​សាច់​អួន​ក្រហម​ក្រឡា​ញឹក របាំង​ធ្នួ​សកាត់​ព្រែក កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​ព្រែក​តា​សួស វាល​សំណាប មេទឹក​ពាម​ឆ្កោក ទល់មុខ​វត្ត​ពាម​ឆ្កោក​ដែលជា​តំបន់​អភិរក្ស​។ ក៏ប៉ុន្តែ​លោក សុង សារឿន មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ជល​គិរី និង​លោក សោម ភា​រុណ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​ថែមទាំង​ចេញមុខ​កាង​ឈ្មួញ​យួន​ឈ្មោះ ង្វៀង យ៉ាំង​បូរ ជា​អ្នកប្រមូល​ទិញ​ត្រី​ក្នុងស្រុក​ជល​គិរី យ៉ាង​ក្រអឺតក្រទម​ទៀតផង​។ ឈ្មួញ​យួន​ឈ្មោះ ង្វៀង យ៉ាំង​បូរ ត្រូវគេ​ដឹងថា​ជា​ប្អូនធម៌​របស់លោក សោម ភា​រុណ ហេតុនេះហើយ​ទើប​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​រូបនេះ ចេញមុខ​ការពារ​ឈ្មួញ​យួន​រហូត​រាយការណ៍​ភូតភរ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទៀតផង​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង បានលើកឡើង​ថា​លោក សោម ភា​រុណ គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​ជល​គិរី និង​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង យ៉ាំង​បូរ ទើប​អនុញ្ញាត​ឲ្យ​ឈ្មួញ​យួន​រូបនេះ​ប្រមូល​ទិញ​ត្រី​ផ្ដាច់មុខ​នៅ​ស្រុក​ជល​គិរី​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិនត្រូវ​ជឿ​របាយការណ៍​ភូតភរ​របស់លោក សោម ភា​រុណ ដែល​ល្បីល្បាញ​ខាង​កាង​ឈ្មួញ​យួន​និង​ជនជាតិ​យួន​ក្នុងស្រុក​ជល​គិរី ឲ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះទេ​។ ចំណែក​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​មិនត្រូវ​ជឿ​លើ​របាយការណ៍​ភូតភរ​របស់លោក សោម ភា​រុណ តទៅទៀត​ដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុងស្រុក​ជល​គិរី ស្រុក​កំពង់ត្រឡាច ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក សោម ភា​រុណ គិតតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​បំផុត​៕

13620245_638147749670835_81087711198468630_nលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល 11058236_1642876705983862_8040766391971512374_nលោក សោម ភារុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង 13568820_638148093004134_5427048182039392994_o 13568857_638148326337444_8853087442422380746_o 13529226_638148373004106_6817045780551204667_n