ឆ្នាំ​២០២០​ឆ្នេរសមុទ្រ​កម្ពុជា​អាច​នឹង​មាន​ទេសចរ​​ជាតិប្រមាណ​២​លាន​នាក់ និង​បរទេស​ប្រមាណ​១​លាន​នាក់​ចូល​មក​ទស្សនា​

ឆ្នាំ​២០២០​ឆ្នេរសមុទ្រ​កម្ពុជា​អាច​នឹង​មាន​ទេសចរ​​ជាតិប្រមាណ​២​លាន​នាក់ និង​បរទេស​ប្រមាណ​១​លាន​នាក់​ចូល​មក​ទស្សនា​



ភ្នំពេញ​ ៖​ កម្ពុជា​យើង​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ឆ្នេរ​ខ្សាច់​សក្បុស ​ទឹក​សមុទ្រ​ខៀវ​ស្រងាត់ ​ដែល​លើ​សកលលោក​កម្រ​មាន ហើយ​ឆ្នេរសមុទ្រ​កម្ពុជា​យើង​ ដែល​មាន​ប្រវែង​៤៤០​ ឝ​.ម​ បាន​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លើ​ពិភពលោក កាលពី​ឆ្នាំ​២០១១។

លើស​ពី​នេះ​ទៅទៀត ដោយសារ​គេ​បាន​មើល​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​ការគ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ មហាសន្និបាត​ក្លិប​ឆ្នេរ​ស្អាត​ពិភពលោក​បាន​សម្រេច​បោះ​ឆ្នោត​ឲ្យ​កម្ពុជា​ជា​អនុប្រធាន​ក្លិប​ឆ្នេរ​ស្អាត​លើ​ពិភពលោក​ទទួលបន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក ទៀត​ផង។ តាម​ការ​ប៉ាន់ប្រមាណ​ដល់​ឆ្នាំ​២០២០ តាម​ផែនការ​តំបន់​ឆ្នេរ​សមុទ្រ​របស់​យើង​អាច​នឹង​មាន​ទេសចរ​ជាតិ ប្រមាណ ២​លាន​នាក់ និង​ទេសចរ​អន្តរ​ជាតិប្រមាណ ១​លាន​នាក់​ចូល​មក​ទស្សនា។

ក្នុង​សកលលោក​សព្វថ្ងៃ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៤០% ​ទេសចរណ៍​ចូលចិត្ត​ទស្សនា​គោលដៅ​វប្បធម៌ ហើយ​ប្រមាណ​ជាង​២៥%​ភ្ញៀវ​ទេសចរ​ ចូលចិត្ត​ទស្សនា​កម្សាន្ត​លំហែ​កាយ​តាម​ឆ្នេរសមុទ្រ ក្រៅ​ពី​នោះ​ភ្ញៀវ​ទេសចរ​ ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ទីក្រុង តំបន់​ទេសចរណ៍​ធម្មជាតិ អេកូ​ទេសចរណ៍ និង​ចូលចិត្ត​តំបន់​តាម​ជនបទ​ផ្សេងៗ។

នៅ​កម្ពុជា​យើង តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​កំពុង​ពេញ​និយម សម្រាប់​ទេសចរណ៍​ជាតិ ក៏ដូចជា​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​នៅ​ប្រទេស​អច្ឆរិយ​មួយ​នេះ។ ក្នុង​នោះ​ឆ្នាំ ២០១៥ កន្លងទៅ ទេសចរ​ជាតិ ប្រមាណ ១​លាន​នាក់ និង​ទេសចរ​អន្តរជាតិ ប្រមាណ ជាង​៦០ ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ទាំង​៤ (k4 :Kep,kampot,kompong Som ,koh kong )។ ហើយ​ការ​ប៉ាន់ប្រមាណ​ដល់​ឆ្នាំ ២០២០ តាម​ផែនការ​តំបន់ឆ្នេរ​សមុទ្រ​របស់​យើង​អាច​នឹងមាន​ទេសចរ​ជាតិ ប្រមាណ ២​លាន​នាក់ និង​ទេសចរ​អន្តរ​ជាតិប្រមាណ ១​លាន​នាក់​ចូល​មក​ទស្សនា។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​រៀបចំ​កែលម្អ​ការគ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឡើង​វិញ​ឲ្យ​បាន​ល្អ​ប្រកបដោយ​និរន្តរភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់ ​ឲ្យ​សម​ទៅ​នឹង​ឆ្នេរសមុទ្រ​កម្ពុជា​យើង​ដែល​មាន​ប្រវែង ៤៤០ ឝ​ម បាន​ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លើ​ពិភពលោក​នោះ។ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុងរឿង Healthy Bay Healthy Economy​ ហើយ​ក៏​ដើម្បី​ទីក្រុង​បៃតង ផ្ទៃ​សមុទ្រ​ខៀវស្រងាត់ Clean City Blue Sea)៕
ឆ្នាំ​២០២០​ឆ្នេរសមុទ្រ​កម្ពុជា​អាច​នឹង​មាន​ទេសចរ​​ជាតិប្រមាណ​២​លាន​នាក់ និង​បរទេស​ប្រមាណ​១​លាន​នាក់​ចូល​មក​ទស្សនា​