សុខ សិរី​វ​ឌ្ឍ​នា ប្រើពាក្យ​រិះគន់ ដាស់​អារម្មណ៍​ចំៗ​

6 Videos

តារាសម្ដែង និង ជាពិធីករដែលមានសំនួនវោហារខ្ពស់លោក សុខ សិរីវឌ្ឍនា បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួន និយាយអំពីបញ្ហាចម្បងដែលធ្វើឱ្យសង្គមមួយមិនរីកចម្រើន ដោយក្នុងនោះលោកបានលើកបង្ហាញបញ្ហាធំៗជាច្រើនចំណុច ដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គម (ទាំងសង្គមសិល្បៈ និង ក្រៅសិល្បៈ) ។

P9

សុខ សិរី​វ​ឌ្ឍ​នា ប្រើពាក្យ​រិះគន់ ដាស់​អារម្មណ៍​ចំៗ​

លោក សុខ សិរីវឌ្ឍនា បានបញ្ចេញទស្សនៈនៃការយល់ឃើញក្នុងនាមលោកជាតារាសម្ដែង និង ពលរដ្ឋម្នាក់ឱ្យ ដឹងថា «សង្គមមួយមិនរីកចម្រើន (ទាំងសង្គមសិល្បៈ និង មិនសិល្បៈ) ដោយសារអ្វី ? ដោយសារការប្រកាន់បក្សពួក ការលើកបន្តុបខុសជំនាញ ការឡើងតាមជើងខោ (ខ្សែ) ដោយមិនគិតពីសមត្ថភាពការងារពិតប្រាកដ ដោយសារគំនិតចង្អៀតចង្អល់ មិនទទួលគំនិតរិះគន់ដើម្បីស្ថាបនា ដោយគិតថាគេចេះមិនដល់ខ្លួន ដោយសារអំនួតច្រើនជាងការអនុវត្ត»

សុខ សិរី​វ​ឌ្ឍ​នា ប្រើពាក្យ​រិះគន់ ដាស់​អារម្មណ៍​ចំៗ​

នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងស្រស់សង្ហារូបនេះបញ្ចេញទស្សនៈផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិនោះ ដែលជានិច្ចកាលលោកតែងតែលើកពីបញ្ហាមួយចំនួនដែលលោកយល់ថាជារឿងអសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិមកធ្វើការវែកញែក ហើយរាល់ទស្សនៈដែលលោកលើកឡើងសុទ្ធតែទទួលបានការគាំទ្រច្រើនពីមហាជនផងដែរ ៕ ភូមិន្ទ