អត្ថប្រយោជន៍ទាំង១០ យ៉ាងបានមកពីការរួមភេទ ?

 

បរទេសៈ មនុស្សជាច្រើនតែងយល់ថា ការរួមភេទអាចជួយធ្វើ ឱ្យអារម្មណ៍ របស់ពួកគេ មានសេចក្តីសុខ បំបាត់ភាពអផ្សុក និងបន្ធូរបន្ថយ ភាពតានតឹងនៅក្នុងជីវិត។ ចុះអ្នកវិញយល់យ៉ាង ដូចម្តេចដែរ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ១០ យ៉ាងបានមកពីការរួមភេទៈ

១. មានសុខភាពល្អ
ការរួមភេទក៏អាចចាត់ទុកថា ជាលំហាត់ប្រាណដ៏ចាំបាច់មួយ ក្នុងការជួយធ្វើឱ្យរាងកាយរបស់អ្នក មានភាពរឹងមាំ និងមានសុខភាពល្អផងដែរ។
២. មានអារម្មណ៍រីករាយ
តាមការសិក្សារបស់សាកលវិទ្យាល័យរដ្ឋញូវយ៉ក អំពីទំនាក់ទំនង នៃការរួមភេទ បានបង្ហាញឱ្យដឹងថា ការរួមភេទអាចជួយធ្វើឱ្យមនុស្ស មានអារម្មណ៍រីករាយ និងថែមទាំងអាចជួយកាត់បន្ថយជំងឺបាក់ទឹកចិត្តបានទៀតផង។
៣. ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយខ្លាំង
នេះបើតាមឱ្យដឹងពី សកលវិទ្យាល័យ ឺលិកសេ ក្នុងរដ្ឋ ភនេនសយលវានិា សរដ្ឋអាមេរិក បានបញ្ជាក់ថា ការរួមភេទពី ១ ទៅ ២ ដង ឬបីដងក្នុងមួយសប្តាហ៍ អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយខ្លាំង ជាងអ្នកដែលពុំធ្លាប់មានការរួមភេទទៅទៀត។
៤. ស្បែកមានសុខភាពល្អ
ពិតណាស់ថា ការរួមភេទអាចជួយធ្វើឱ្យស្បែករបស់អ្នក មានភាពស្រស់ស្អាត និងភ្លឺរលូង ព្រមទាំងអាចជួយបង្កើន ស្រទាប់ស្បែករបស់អ្នក ឱ្យមានសភាពក្រាស់ ដែលអាចជួយការពារ ស្បែកពីការយាយីរបស់ពន្លឺព្រះអាទិត្យបានទៀតផង។
៥. កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសស្កុតឡែន បានរកឃើញថា ការរួមភេទមិនត្រឹម តែជួយធ្វើឱ្យសម្ពាធឈាមថយចុះនោះទេ ប៉ុន្តែថែមទាំង ជួយបន្ធូរបន្ថយ ភាពតប់ប្រមល់ក្នុងចិត្តផងដែរ។
៦. កាត់ន្ថយការគេងស្រមុក
ការគេងស្រមុកអាចជា ហេតុផលមួយធ្វើឱ្យអ្នក ឬដៃគូពុំអាចទទួល ទានដំណេកបានលក់ស្រួលនោះទេ ដូចនេះ សកម្មភាពក្នុងការរួមភេទ អាចជាកត្តាដ៏ល្អបំផុត ក្នុងការជួយកាត់បន្ថយភាពស្រមុក ដើម្បីឱ្យអ្នកអាចគេងលក់ស្រួល។
៧. មានភាពជឿជាក់លើខ្លួនឯង
បន្ទាប់ពីការរួមភេទរួច អ្នកនឹងទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយ ព្រមទាំងមានភាពស្វាហាប់ ចំពោះខ្លួនឯង ដែលជាសញ្ញាមួយបង្ហាញថា អ្នកមានភាពជឿជាក់យ៉ាងខ្លាំង ក្នុងការបំពេញភារកិច្ចនានា នៅក្នុងជីវិរបស់អ្នក។
៨. មានទំនាក់ទំនងល្អ
ក្រុមអ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យ ភិតតសបុរងហ និងសកលវិទ្យាល័យ ណៀរតហ ជារៀលិនា សហរដ្ឋអាមេរិក បានរកឃើញថា ការរួមភេទមិនត្រឹមតែអាចជួយ បង្កើនភាពស្និទ្ធស្នាលរវាង ដៃគូទាំងពីរនោះទេ ប៉ុន្តែថែមទាំងអាច ជួយកសាងភាពទុកចិត្ត រវាងគ្នាទៅវិញទៅមកបានទៀតផង។
៩. កាត់បន្ថយអាការវិលមុខ
តាមការសិក្សាស្រាវជ្រាវ ក៏បានបង្ហាញផងដែរថា ការរួមភេទ ថែមទាំងអាចជួយ កាត់បន្ថយភាពវិលមុខ និងអាការថប់ដង្ហើមបានទៀតផង។
១០. ជួយធ្វើឱ្យខួរក្បាលមានភាពប្រសើរទ្បើង
ការរួមភេទអាចជួយបង្កើន លំហូនៃឈាម ទៅកាន់ខួរបានយ៉ាងល្អ ដែលជួយធ្វើឱ្យការចង់ចាំ និងការគិតរបស់អ្នក កាន់តែមានភាពប្រសើរ ទ្បើងថែមទៀត៕

អត្ថប្រយោជន៍ទាំង១០ យ៉ាងបានមកពីការរួមភេទ ?