PNN ធ្វើការផ្សាយបន្តផ្ទាល់ កម្មវិធីព្រឹត្តិការណ៍ថ្មី លើទំព័រហ្វេសប៊ុករបស់ខ្លួន

ភ្នំពេញ៖ នេះជាលើកដំបូងបង្អស់សម្រាប់ទូរទស្សនិកជន ដែលនិយមតាមដានព្រឹត្តិការណ៍ ព័ត៌មានទាន់ហេតុការណ៍នានា ដែលបាននឹងកំពុងកើតឡើង ប្រចាំថ្ងៃ ដោយលោកអ្នក នឹងទទួលបានព័ត៌មានទាំងនោះ តាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់តាមរយៈការផ្សាយ បន្តផ្ទាល់នៅលើទំព័រ ហ្វេសប៊ុករបស់ភីអិនអិន។

ឥឡូវនេះ ទូរទស្សនិកជន មិនត្រឹមតែអាចធ្វើការតាមដានព្រឹត្តិការណ៍ថ្មី ឬNews Now ដែលមានផ្សាយនៅ តាមកញ្ចក់ទូរទស្សន៍ភីអិនអិន តែប៉ុណ្ណោះទេ ព្រមជាមួយគ្នានោះទូរទស្សនិកជនក៏អាចទស្សនា និងទទួលបានដំណឹងព័ត៌មាន ជារៀងរាល់មួយម៉ោងម្តង និងដោយផ្ទាល់តាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃ ដោយយើងនឹងមានការផ្សាយបន្តផ្ទាល់ផងដែរតាមរយៈហ្វេសប៊ុករបស់ភីអិនអិន ដែលមានអាសយដ្ឋាន នៅរៀងរាល់ម៉ោង 10:00ព្រឹក, 11:00ព្រឹក, 12:00ថ្ងៃត្រង់, 1:00រសៀល, 2:00រសៀល, 3:00រសៀល, 4:00រសៀល និង 5:00រសៀល ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដោយមានព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកម្សាន្ត និងព័ត៌មានកីឡា។ ដោយឡែក នៅម៉ោង6:00ល្ងាច ទូរទស្សនិកជននឹងទទួលបានព័ត៌មាន អំពីការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃផងដែរ។

សម្រាប់លោកអ្នកដែលចង់ជ្រាបនូវរឿងរ៉ាវ ឬហេតុការណ៍បន្ថែមពីលើ ព្រឹត្តិកាណ៍ថ្មី សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ក្នុង កម្មវិធីព័ត៌មាន «កម្ពុជាល្ងាចនេះ» ដែលធ្វើការផ្សាយផ្ទាល់ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៧ រហូតដល់ម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

PNN ធ្វើការផ្សាយបន្តផ្ទាល់ កម្មវិធីព្រឹត្តិការណ៍ថ្មី លើទំព័រហ្វេសប៊ុករបស់ខ្លួន

PNN ធ្វើការផ្សាយបន្តផ្ទាល់ កម្មវិធីព្រឹត្តិការណ៍ថ្មី លើទំព័រហ្វេសប៊ុករបស់ខ្លួន

PNN ធ្វើការផ្សាយបន្តផ្ទាល់ កម្មវិធីព្រឹត្តិការណ៍ថ្មី លើទំព័រហ្វេសប៊ុករបស់ខ្លួន