លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ​​ពាក្យ​ប្រឡង​ចូល​នគរបាល​នៅ​ក្នុង​ស្នងការ​ខេត្ត​កំពត​ ​ត្រូវ​បាន​លក់​អស់

កំពត ​៖​ ក្រោយពី​មាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការ​ប្រឡង​ជ្រើសរើស ​ចូល​បម្រើ​ការងារ​នគរបាល​ជាតិ យុវជន​យុវនារី​បាន​នាំគ្នា ទៅ​ទិញ​ពាក្យ​សុំ​ចូល​ប្រឡង​ក្រប​ខណ្ឌ នគរបាល​ជាតិ នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​កំពត​ ដោយ​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ពាក្យ​ដែល​សុំ​ចូល​ប្រឡង​បាន​លក់​អស់​ហើយ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ។

ជុំវិញ​បញ្ហា​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី​ សម្បត្តិ សុធារត្ន័ ​ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​មធ្យោបាយ​បាន​ថ្លែង​បដិសេធ​ទាំង​ស្រុង ដោយ​លោក​បាន​ថ្លែង​បញ្ជាក់​ថា ​ពាក្យ​ប្រឡង​ទាំងអស់​គឺ​ស្ថិត​នៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​លោក​ផ្ទាល់​មិន​ទាន់​បាន​លក់​ទៅ​ឲ្យ​ជន​ណា​ម្នាក់​នោះ​ទេ។

លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​លក់​ពាក្យ​ប្រឡង​នេះ​មាន​ពី​ដំណាក់កាល ជំហាន​ដំបូង មន្ត្រី​នគរបាល​ជំនាញ​បាន​ចែក​បង្កាន់ដៃ​ពី​លេខ​រៀង​ទី​១ ដល់​លេខ​១០០ ដើម្បី​ចូលទៅ​ពិនិត្យ​កាយសម្បទា បើ​ពិនិត្យ​ឃើញ​ថា​ត្រឹមត្រូវ ទើប​មន្ត្រី​ជំនាញ​ឲ្យ​ឲ្យ​ចូល​ទៅ​ការិយាល័យ​គ្រឿងញៀន​ដើម្បី​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន បើ​ពិនិត្យ​មិន​ឃើញ​ថា​មិន​មាន​សារធាតុ​ញៀន ទើប សម្រេច​លក់​ពាក្យសុំ​ប្រឡង​ជូន។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថាៈ ជុំវិញ​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​នគរបាល​ជាតិ ក្នុង​ក្របខ័ណ្ឌ​ស្នងការ​នគរបាល​ខេត្តកំពត​មាន​ចំនួន​១៦០​នាក់ ការិយាល័យ​ជំនាញ​ចំនួន​៣៧​នាក់ ប៉ុស្តិ៍​រដ្ឋបាល​ចំណុះ​អធិការ​ក្រុង​ស្រុក​ចំនួន​៩២​កន្លែង និង​រ​វៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០១​ចំនួន ៣៧​កន្លែង។

ដូច្នេះ​ពាក្យ​ដែល​បាន​លេចឮ​ចចាមអារ៉ាម​ខាងលើ គឺ​ដោយសារ​មាន​អ្នក​មិន​បាន​មក​ផ្ទាល់​ដើម្បី​មន្ត្រី​ជំនាញ​ពិនិត្យ​តាម​បែបបទ​ខាងលើ​គឺ​ផ្ញើ​​គេ​ទិញ​ពាក្យ​ឆៅៗ លុះ​មន្ត្រី​ជំនាញ​ធ្វើតាម​បែបបទ​មិន​អាច​ទិញ​បាន​ក៏​បំផុស​ពាក្យ​ចចាមអារ៉ាម​ចោទ​មក​សមត្ថកិច្ច​ថា​បាន​លក់​ពាក្យ​អស់​ទៅ​ហើយ​អីចឹង​ទៅ៕