អាត អូនតួច ​គ្មាន​ឈ្មោះ​លេង​ឱ្យ U16 ​កម្ពុជា ព្រោះ​ធ្លាក់​ទម្រង់​លេង

កីឡាករ អាត អូនតួច ​ដែល​ប្រិយមិត្ត​ស្គាល់​ច្បាស់​កាល​ពី​ឆ្នាំ​មុន​ក្នុង​ពាន​រង្វាន់ AFF U-16 Championship ​នោះ ​ឆ្នាំ​នេះ​រូបគេ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា U16 ​បាន​ទេ ដោយសារ​តែ​បញ្ហា​ធ្លាក់​ទម្រង់​លេង។

 

អាត អូនតួច ​គ្មាន​ឈ្មោះ​លេង​ឱ្យ U16 ​កម្ពុជា ព្រោះ​ធ្លាក់​ទម្រង់​លេង

 

លោក INOUE KAZUNORI ​គ្រូ​បង្វឹក​ក្រុម​ U16 ​កម្ពុជា ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ​នេះ​ថា អូនតូច ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​លោក​លេង​ក្នុង​ពាន​រង្វាន់ FF U-16 Championship ​នៅ​ពេល​ខាង​មុខ​នេះ​ទេ។ ចំពោះ​មូលហេតុវិញ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​បាន​ប្រាប់​ថា​ដោយសារ​តែ​រូបគេ​ធ្លាក់​ទម្រង់​លេង បន្ទាប់​ពី​មាន​របួស​ជើង​នៅ​ពេល​កន្លង​មក​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ