Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់ RFEF បាន​ប្រកាស​ឲ្យ​ដឹង​ថា ​លោក​ Vicente del Bosque បាន​ដើរ​ចេញ​ពី​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។​

 Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​​លោក​ Vicente del Bosque

 

Bosque បាន​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ក្រោយ​ដឹកនាំ​ក្រុម​ចាញ់​ជម្រើស​ជាតិ​អ៊ីតាលី​នៅ​អឺរ៉ូ​កាល​ពី​សប្ដាហ៍​មុន​ថា ​លោក​ គ្មាន​បំណង​បន្ត​ដឹកនាំ​អេស្ប៉ាញ​នោះ​ទេ​ បើ​ទោះ​ជា​កុង​ត្រា​ជាមួយ​ជម្រើស​ជាតិ​នៅ​សល់​រហូត​ដល់​ចុង​ខែ​កក្កដា​ក៏ដោយ។

 

នៅ​ក្នុង​ការ​ថ្លែង​ការណ៍​របស់​ RFEF មាន​សេចក្ដី​ថា​ Vicente del Bosque នឹង​មិន​​ធ្វើ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​តទៅទៀត​ឡើយ។ ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ាឌ្រីដ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​បាន​បញ្ជាក់​ផង​ដែរ​ថា​ បុរស​វ័យ​៦៥​ឆ្នាំ​នៅ​តែ​មាន​ការងារ​ជាមួយ​សហព័ន្ធ​ ប៉ុន្តែ​ក្នុង​តំណែង​អ្វី​គេ​នឹង​បញ្ជាក់​ពេល​ក្រោយ។

 

Vicente del Bosque ចូល​ដឹកនាំ​អេស្ប៉ាញ​ឆ្នាំ ២០០៨ នាំ​ក្រុម​ឈ្នះ​ អឺរ៉ូ​ ៤ឆ្នាំ​ក្រោយ​មក និង​​ឈ្នះ World Cup ជា​លើក​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​មាន​កំណត់ត្រា​ឈ្នះ ៨៧ដង ស្មើ១០ ចាញ់ ១៧ ហើយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​២៥៤គ្រាប់ ខណៈ​របូត​​វិញ ៧៩​គ្រាប់៕

 

Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​

 

Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​

 

Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​

 

Vicente del Bosque ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អេស្ប៉ាញ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports