​បើក​ម៉ាស៊ីនត្រជាក់​ពេល​កូនខ្ចី គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​បើក​ម៉ាស៊ីនត្រជាក់​ពេល​កូនខ្ចី គួរតែ​ប្រយ័ត្ន​ពីអ្វី​?


​បើក​ម៉ាស៊ីនត្រជាក់​ពេល​កូនខ្ចី គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​ក្រោយពេល​ដែល​អ្នក​សម្រាល​កូន​រួច នោះ​អ្នកនឹង​ស្ថិត​ក្នុង​ដំណាក់កាល​កូនខ្ចី​វិញ​ហើយ ដូចនេះ​នៅពេល​ដែល​អ្នក​កូនខ្ចី ហើយ​ចង់​បើក​ម៉ាស៊ីនត្រជាក់ គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​អាច​បើក​ម៉ាស៊ីនត្រជាក់​ក្នុង​រយៈពេល​យូរ​នោះទេ ហើយ​ពេល​គេង​ក៏​មិន​អាច​បើក​បាន​ដែរ​។ នៅពេល​ដែល​បន្ទប់​ត្រជាក់​ហើយ អ្នក​គួរតែ​បិទ​ចោល​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​
  2. ​នៅក្នុង​បន្ទប់​អ្នក​មិន​ត្រូវ​បិទ​ជិត​នោះទេ ត្រូវតែ​ទុក​ចន្លោះ​ខ្លះ​ឲ្យ​ខ្យល់​ចូល ហើយ​មិន​ត្រូវ​គេង​ពីមុខ​ម៉ាស៊ីនត្រជាក់​ឡើយ​។​
  3. ​នៅពេល​ដែល​បន្ទប់​អ្នក​កំពុងតែ​ត្រជាក់​ខ្លាំង អ្នក​មិន​គួរ​នៅក្នុង​បន្ទប់​នោះទេ អ្នក​អាច​ចាំ​ដល់​សីតុណ្ហភាព​២៦​អង្សា​សេ​ទើប​ចូល​ទៅ​បាន​។​
  4. ​អ្នក​គួរតែ​ពាក់​អាវដៃវែង និង​ស្លៀក​ខោជើងវែង​ដើម្បី​កុំឲ្យ​ត្រូវខ្យល់​ច្រើនពេក​។​
  5. ​សីតុណ្ហភាព​នៃ​ម៉ាស៊ីនត្រជាក់ អ្នក​អាច​តម្រូវ​ពី​២២​ដល់​២៤​អង្សា​សេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ម្តាយ ប្រសិន​ជា​ត្រជាក់​ពេក វា​អាច​ធ្វើឲ្យ​គេ​ទាំង​ពីរ​ងាយ​ផ្តាសាយ​បាន​។​
  6. ​នៅពេល​ដែល​អ្នកបើក​បង្អួច​ឲ្យ​ខ្យល់​ចេញចូល អ្នក​ម្តាយ និង​កូន​គួរតែ​ដណ្តប់ភួយ​ទាំង​ពីរ​នាក់ អ្នក​មិន​ត្រូវ​ឲ្យ​ខ្យល់​បក់​ត្រូវ​មុខ​ឡើយ ដោយ​អាច​ឲ្យ​ខ្យល់ចូល​ចំនួន​ពី​២០​ដល់​៣០​នាទី​បាន មួយ​ថ្ងៃ​អ្នក​អាច​ធ្វើ​ចំនួន​ម្តង ឬ​ពីរ​ដង​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​បើក​ម៉ាស៊ីនត្រជាក់​ពេល​កូនខ្ចី គួរតែ​ប្រយ័ត្ន​ពីអ្វី​?已关闭评论
  • 58 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:សុខភាពកុមារ
Tags: