សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​

6 Videos


លោក សាយ សៀរ៉ា គឺជាតារាសម្តែងដែលទទួលបានប្រជាប្រិយភាព និង ការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន កាលពីថ្មីៗនេះបានបង្ហោះរូបមួយសន្លឹកក្នុងន័យអប់រំដល់យុវជនខ្មែរ ដែលចូលចិតុ្តជក់បារី ឲ្យឈប់ជក់បារី ដោយងាកមកគិតពីសុខភាពរបស់ខ្លួនវិញ ។

P9

សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​

បើតាមទំព័រហ្វេសប៊ុករបស់លោក សាយ សៀរ៉ា បានបង្ហោះសារមួយភ្ជាប់ជាមួយរូបថតមួយសន្លឹកបង្ហាញពី រូបភាពបារី ក្នុងន័យអប់រំដល់យុវជនខ្មែរឲ្យឈប់ជក់បារី ដោយងាកមកគិតពីសុខភាពរបស់ខ្លួនវិញ ព្រោះ ផ្សែងបារីគឺជាឃាតកដ៏កាចសាហាវមួយអាចផ្តាច់អាយុជីវិតមនុស្ស ម្យ៉ាងទៀតបារីត្រូវបានគេចាត់ទុកថាជាគ្រឿងញៀនមួយប្រភេទដែលបំផ្លាញដល់សុខភាពមនុស្ស ។ តាមរយៈសារមួយឃ្លានេះផងដែរ លោក សាយ សៀរ៉ា បានរំលេចពាក្យពេចន៍អប់រំថា «ខ្ញុំចង់ឲ្យបងៗដែលចូលចិត្តជក់បារីមើលរូបភាពនេះទៅ បើអាចគួរតែឈប់ទៅ អាណិតសុភាពខ្លួនយើង»

សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​

តាមរយៈការបញ្ចេញសារអប់រំមួយនេះ នឹងធ្វើឲ្យលោក សាយ សៀរ៉ា កាន់តែទទួល បានប្រជាប្រិយភាពមួយកម្រិតទៀត ព្រោះនេះគឺជាសារអប់រំមួយបង្ហាញពីការដាស់តឿនដល់យុវវ័យ ជា ពិសេសគឺយុវជនឲ្យឈប់ជក់បារីដោយគិតពីសុខភាពរបស់ខ្លួនប្រសើរជាង៕ ជួន នូវ

សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​
សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​
សាយ សៀ​រ៉ា បង្ហោះ​រូបភាព​បារី​ក្នុងន័យ​ដាស់តឿន​