សូ​ដា នី​តា បង្ហាញ​ពី​អារម្មណ៍​ហាក់ដូចជា​កំពុង​រង់ចាំ​

6 Videos


កញ្ញា សូដានីតា បានបង្ហាញពីអារម្មណ៍ថា រាល់កិច្ចការងារទាំងឡាយ ត្រូវមានការអំណត់ ក្នុងការរង់ចាំ លទ្ធផល បើទោះបីជាលទ្ធផលទាំងនោះរង់ចាំយូរយ៉ាងណាក៏ដោយ ក៏ត្រូវរង់ចាំដើម្បីឲ្យកាន់តែច្បាស់ថា លទ្ធផលរបស់យើងទទួលបានជោគជ័យ ឬ បរាជ័យ ។

P9

សូ​ដា នី​តា បង្ហាញ​ពី​អារម្មណ៍​ហាក់ដូចជា​កំពុង​រង់ចាំ​

កញ្ញា សូដា នីតា គឺជាតារាសម្តែងមួយដួងដ៏មានប្រជាប្រិយភាព និង ទទួលបានការគាំទ្រយ៉ាងច្រើនពី សំណាក់ទស្សនិកជន ដែលកាលពីពេលថ្មីៗនេះ កញ្ញាបានបង្ហើបពីអារម្មណ៍មួយបង្ហាញថា រាល់កិច្ចការងារ ទាំងឡាយដែលអាចជោគជ័យទៅមុខបាន ក៏អាស្រ័យទៅលើលទ្ធផលដែរ ហើយលទ្ធផលនោះទៀតសោត គឺស្ថិតនៅក្នុងការរង់ចាំជានិច្ចដើម្បីឲ្យកាន់តែច្បាស់ថា យើងជោគជ័យ ឬ បរាជ័យនោះ ។ នេះបើតាមសារ មួយឃ្លាដែល កញ្ញា សូដា នីតា បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងកាលពីថ្មីៗនេះ តាមរយៈសារនេះផងដែរ កញ្ញា សូដា នីតា បានរំលេចពាក្យពេចន៍មួយឃ្លាយ៉ាងខ្លីថា «គ្មានភាពជោគជ័យ និង បរាជ័យ ឯណាដែលថាមិនមានការង់ចាំនោះទេ ខ្ញុំ និង រង់ចាំរហូតដល់ទទួលលទ្ធផលថា ជោគជ័យ ឬ បរាជ័យ»

សូ​ដា នី​តា បង្ហាញ​ពី​អារម្មណ៍​ហាក់ដូចជា​កំពុង​រង់ចាំ​

ជាការពិតណាស់ រាល់កិច្ចការងារទាំងឡាយគឺមិនអាចទទួលបានជោគជ័យដោយឲ្យកើតឡើងភ្លាមៗទៅ បាននោះទេ សម្រាប់លទ្ធផលគឺត្រូវតែស្ថិតនៅក្នុងការរង់ចាំជានិច្ច ដើម្បីឲ្យយើងប្រាកដថា ជោគជ័យ ឬ បរាជ័យនោះ ៕ ជួន នូវ

សូ​ដា នី​តា បង្ហាញ​ពី​អារម្មណ៍​ហាក់ដូចជា​កំពុង​រង់ចាំ​