ឥណ្ឌា ផ្តល់ឆ្កែហិតមីន ១៥ក្បាល ឲ្យកម្ពុជា ដើម្បីរុករកមីន

(ភ្នំពេញ)៖ ឥណ្ឌា បានប្រកាសផ្តល់ឆ្កែ ១៥ក្បាលឲ្យកម្ពុជា ហើយក៏សន្យាជួយបណ្តុះបណ្តាលមន្រ្តីកម្ពុជា ១៥រូបផងដែរ ដើម្បីបញ្ជាឆ្កែនេះ ដើម្បីធ្វើសកម្មភាពរុករកមីនលើផ្ទៃដីកម្ពុជា។

ការប្រកាសផ្តល់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Naveen Srivastava នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ឥណ្ឌា ដែលតែងផ្តល់កិច្ចសហការជាមួយកងកម្លាំំងកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព៕
ឥណ្ឌា ផ្តល់ឆ្កែហិតមីន ១៥ក្បាល ឲ្យកម្ពុជា ដើម្បីរុករកមីន

ឥណ្ឌា ផ្តល់ឆ្កែហិតមីន ១៥ក្បាល ឲ្យកម្ពុជា ដើម្បីរុករកមីន

ប្រភព៖ Fresh News

  • ឥណ្ឌា ផ្តល់ឆ្កែហិតមីន ១៥ក្បាល ឲ្យកម្ពុជា ដើម្បីរុករកមីន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: