អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

ការស្វែងរកព័ត៌មាននិងដាក់ពាក្យអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសរបស់សិស្ស និស្សិតបច្ចុប្បន្នស្ទើរតែធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធឺណិត តែយ៉ាងណាមិញពួកគេប្រាកដជានៅចាំទីកន្លែងមួយ ដែលមានបិទផ្សាយព័ត៌មាន ទទួល និងដាក់ពាក្យអាហារូបករណ៍។

ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា ជាគ្រឹះស្ថានដែលមានភារកិច្ចទំនាក់ទំនង និងសម្របសម្រួលជាមួយភាគីផ្ដល់អាហារូបករណ៍ ផ្សព្វផ្សាយសារព័ត៌មានស្ដីពីអាហារូបករណ៍ ធ្វើការប្រលងជ្រើសរើស កម្មសិក្សាការី សិស្ស និស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេស ។

សិស្សនិស្សិតជាច្រើន អាចស្វែងរកព័ត៌មានទាក់ទងអាហារូបករណ៍ កម្មវិធីផ្លាស់ប្ដូរការសិក្សា កម្មសិក្សា ឬទស្សនកិច្ចសិក្សាស្រាវជ្រាវនានាក្នុង និងក្រៅប្រទេសនៅទីនោះ។ សម្រាប់សិស្ស និស្សិតដែលជាប់អាហារូបករណ៍ជាស្ថាពរតែងបង្ហាញវត្តមាននៅទីនោះ ដើម្បីបំពេញឯកសារមួយចំនួន។

ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា ក៏មានបើកវគ្គសិក្សា ណែនាំដល់កម្មសិក្សាការី សិស្ស និស្សិតមុនចេញទៅសិក្សានៅបរទេសផងដែរ។

ចំពោះអាសយដ្ឋានរបស់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា ស្ថិតនៅអគារលេខ ២៣(ក្នុងបរិវេណនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត) ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)៕
អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?

អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?
អត្ថបទ៖ មាន រតនា
ប្រភព៖ sabay

  • អ្នក​ដាក់​ពាក្យ​អាហារូបករណ៍​​ នៅ​ចាំ​កន្លែង​នេះ​​អត់?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: