​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត

ខណៈប្រជាជនអង់គ្លេសជាច្រើនកំពុងកើតទុក្ខដោយការចាកចេញពីសហភាពអឺរ៉ុប (EU) តែចំពោះនិស្សិតអន្តរជាតិពិសេសមកពីអាស៊ីវិញ បាននាំគ្នាសាទរគ្រប់គ្នា ព្រោះការធ្លាក់ថ្លៃក្រដាសប្រាក់ផោន។

​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត

ការសាទរនេះកើតមានឡើង ដោយសារពួកគេនឹងទទួលបានតម្លៃបង់ចូលរៀនថ្នាក់ឧត្ដមសិក្សា និងការចាយវាយប្រចាំថ្ងៃកាន់តែទាបជាងមុន។ កត្តានេះនឹងធ្វើឲ្យនិស្សិតក្នុងប្រទេសពុំមែនជាសមាជិកសហភាពអឺរ៉ុប មកសិក្សានៅអង់គ្លេសកាន់តែច្រើនថែមទៀត។

អង់គ្លេសជាប្រទេសគោលដៅសម្រាប់បន្តថ្នាក់ឧត្ដមសិក្សា ហើយពេញនិយមពីបណ្ដានិស្សិតក្នុងប្រទេសនៅអាស៊ី ដូចជាចិន ឥណ្ឌា និងម៉ាឡេស៊ីជាដើម ដើម្បីបន្តមុខវិជ្ជាពាណិជ្ជកម្ម ច្បាប់ និងសុខាភិបាល។

បើក្រឡេកទៅមើលមុនការបោះឆ្នោតប្រជាមតិចាកចេញរបស់អង់គ្លេសវិញ គេឃើញមានចំនួននិស្សិតចិនយ៉ាងច្រើនទៅសិក្សានៅទីនោះ។ ក្នុងឆ្នាំ ២០១៤ ដល់ ២០១៥ និស្សិតចិនមានចំនួន ៨៩ ៥៤០នាក់។ និស្សិតមកពីបណ្ដាប្រទេសជុំវិញពិភពលោកមានចំនួន ១ភាគ៥ និង ១ភាគ៣ មិនមែនជានិស្សិតនៃប្រទេសសមាជិកសហភាពអឺរ៉ុប។

និស្សិតចិនម្នាក់បានប្រាប់ថា ពីមុនក្នុងមួយឆ្នាំៗ ខ្លួនចំណាយលើការបង់ថ្លៃសិក្សា និងស្នាក់នៅប្រមាណ ១៩៨ ៨៥០យ័ន តែពេលនេះអស់ត្រឹមតែ ១៨០ ៤០០យ័នប៉ុណ្ណោះ៕

​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត

​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត ​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត

ប្រភព៖ sabay

  • ​អង់គ្លេស​​កំពុង​កាន់​ទុក្ខ​ការ​ចាកចេញ​​ពី​​ EU ​តែ​​និស្សិត​​​អាស៊ី​​​​​​​​​កំពុង​សប្បាយ​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ជីវិតនិងសង្គម
Tags: