តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

នារីៗភាគច្រើន ប្រាកដជាមាន ក្រែមលាបបបូរមាត់ជាច្រើនពណ៌ សម្រាប់ប្រើប្រាស់ដាក់ក្នុងកាបូបជាប្រចាំមិនខានទេ។ ហើយក្នុងចំណោមក្រែមលាបមាត់ទាំងនោះ អ្នកប្រាកដជាប្រើតែ ១ ឬ ២ ពណ៌ដដែលៗប៉ុណ្ណោះ ពណ៌ខ្លះទៀតទិញមកហើយ បែរជាមិនប្រើទាល់តែសោះ។

តើមកពីមូលហេតុអ្វី? នេះដោយសារអ្នកឃើញភាពស្រស់ស្អាត ក្នុងរូបភាពផ្សាយពាណិជ្ជកម្ម តែនៅពេលដែលអ្នកលាបលើបបូរមាត់របស់ខ្លួនឯងវិញនោះ គឺអស់និយាយតែម្តង!

នេះទំនងជា ដោយសារតែពណ៌ក្រែម មិនស៊ីជាមួយនឹង សម្បុរស្បែករបស់អ្នក។ ហេតុនេះមកមើល ល្បិចប្រើប្រាស់ពណ៌ក្រែមឲ្យសមជាមួយនឹងពណ៌សម្បុរស្បែក ដែលផ្តល់ដោយអ្នកជំនាញតុបតែងមុខជុំវិញពិភពលោក ខាងក្រោមនេះទាំងអស់គ្នាណា! 

# កំណត់ពណ៌ស្បែកខាងក្នុង (Undertone)

ដំបូងបំផុត អ្នកត្រូវកំណត់ពណ៌ស្បែកខាងក្នុង របស់អ្នកថាស្បែករបស់អ្នកស្ថិតក្នុងប្រភេទពណ៌លឿង ឬពណ៌ផ្កាឈូក។ ការដែលអ្នកដឹងពី ពណ៌ស្បែកខាងក្នុងរបស់អ្នក គឺមានប្រយោជន៍សំរាប់ឲ្យអ្នកអាចជ្រើសរើស ពណ៌ក្រែមលាបបបូរមាត់បានត្រឹមត្រូវបំផុត។

* វិធីលឿនបំផុត ដើម្បីកំណត់ប្រភេទពណ៌ស្បែករបស់អ្នកគឺ អ្នកគ្រាន់តែមើលលើ សរសៃដែលមានលើ កដៃរបស់អ្នក។ ប្រសិនបើវាមានពណ៌ខៀវ អ្នកស្ថិតក្នុងប្រភេទស្បែកផ្កាឈូក។ ប្រសិនបើវា មានទំនោរទៅពណ៌បែតង អ្នកស្ថិតក្នុងប្រភេទស្បែកលឿង។ តែបើសរសៃ កដៃរបស់អ្នក មើលទៅដូចទាំងពណ៌ខៀវ ទាំងពណ៌បៃតង នោះអ្នកស្ថិតក្នុងប្រភេទស្បែក Neutral ដែលមានន័យថា ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា។ អ្នកមានស្បែកប្រភេទនេះគឺពិតជាសំណាងណាស់ព្រោះ សម្លៀកបំពាក់ពណ៌អ្វីក៏ស្លៀកទៅសក្តិសមដែរ។

* ប្រសិនបើអ្នកនៅតែ មិនប្រាកដក្នុងចិត្តទៀតនោះ អ្នកអាចយកគ្រឿងអលង្ការមាសមួយ និងគ្រឿងអលង្ការប្រាក់មួយ មកដាក់លើស្បែករបស់អ្នក។ កុំខ្វល់ពីចំនង់ចំណូលចិត្តរបស់អ្នកឲ្យសោះ។ អ្នកត្រូវមើលថា ស្បែករបស់អ្នកត្រូវនឹងគ្រឿងអលង្ការមាស ឬក៏ប្រាក់។ អ្នកដែលស្ថិតក្នុងប្រភេទស្បែកផ្កាឈូក សក្តិសមជាមួយនឹងគ្រឿងអលង្ការប្រាក់ជាង រីឯអ្នកស្ថិតក្នុងប្រភេទស្បែកពណ៌លឿង សក្តិសមជាមួយនឹងគ្រឿងអលង្ការមាសជាង។

១. ប្រភេទស្បែកផ្កាឈូក

ចំពោះអ្នកស្ថិតក្នុងប្រភេទស្បែកនេះ គួរប្រើក្រែមលាបមាត់ពណ៌ក្រហម លាបពីលើក្រែមពណ៌ទឹកក្រូច ឬក្រែមពណ៌ក្រហមក្រម៉ៅក៏បាន។ ចៀសវាងការលាបស្រាលៗ អ្នកត្រូវតែលាបវាឲ្យបានដិតបន្តិច។ 

២. ប្រភេទស្បែកលឿង

សម្រាប់ស្បែកប្រភេទនេះ ពណ៌ស្រស់ៗធ្វើឲ្យអ្នកកាន់តែមានសម្រស់ស្អាត។ អ្នកគួរជ្រើសរើស ពណ៌ក្រហមស្រស់ ឬទឹកក្រូចស្រស់។ 

៣. ប្រភេទស្បែក Neutral (ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា)

ប្រភេទស្បែកនេះ ជាក្តីប្រាថ្នាគ្រប់រូបរបស់ស្រ្តី ព្រោះមិនថាក្រែមលាបមាត់ពណ៌អ្វី ក៏សក្តិសមនឹងអ្នកដែរ! 

# បើនៅតែមិនច្បាស់ទៀត មើលតាមពណ៌ស្បែកខាងក្រៅរបស់អ្នកក៏បាន

ដើម្បីកុំឲ្យមានភាពស្មុគស្មាញច្រើន អ្នកអាចពិនិត្យមើលស្ថានភាពពណ៌ស្បែកខាងក្រៅរបស់អ្នកបានដូចខាងក្រោម ៖

១. ស្បែកសម្បុរខ្មៅ

ពណ៌ក្រែមលាបមាត់ ដែលសក្តិសមបំផុតសំរាប់អ្នកគឺ ពណ៌ស្វាយចាស់ ពណ៌ទំពាំងបាយជូរក្រៀម ពណ៌ត្នោត និងពណ៌ក្រហម។ ចៀសវាងលាបថើៗ អ្នកត្រូវតែលាបឲ្យដិត ដើម្បីមើលទៅស្អាតបែបធម្មជាតិ។ 

២. ស្បែកសម្បុរសណ្តែកបាយ

សម្រាប់សម្បុរនេះ គឺស្រដៀងនឹងប្រភេទស្បែក Neutral ដែរ។ អ្នកអាចជ្រើសរើស ពណ៌សាច់ ពណ៌ផ្កាឈូក ពណ៌ទឹកក្រូច និងពណ៌ក្រហមក៏បាន។ បើអ្នកស្លៀកសម្លៀកបំពាក់ ដែលមានពណ៌ឆេះៗ នោះអ្នកក៏ត្រូវលាបពណ៌ក្រែមបបូរមាត់ឲ្យស្រស់ៗ ទៅតាមហ្នឹងដែរ។ 

៣. ស្បែកសម្បុរ ស

អ្នកដែលមានស្បែក ស អាចប្រើប្រាស់ក្រែមពណ៌ក្រហមស្រស់ ផ្កាឈូកស្រស់ ទឹកក្រូចស្រស់។ អ្នកក៏អាចលាបពណ៌ក្រម៉ៅដិតៗ ម្តងម្កាលដែរ ដើម្បីឲ្យមានភាពទាក់ទាញ និងកាន់តែប្លែកភ្នែក៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?

តើក្រែមបបូរមាត់ពណ៌អ្វី ដែលសក្តិសម ជាមួយនឹងសម្បុរស្បែក របស់អ្នក?