​​គ្រូ​​U16​មីយ៉ាន់ម៉ា​ថា​ ​​​កម្រិត​លេង​ឆ្នាំ​មុន​​មិន​​ខ្វល់​​ សំខាន់​ឆ្នាំ​នេះ​​​ក្រុម​របស់​លោក​ខ្លាំង

​លោក Nyi Nyi Latt ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​ ( U-16) ​​​មិន​​​​​ខ្វល់​​ពី​កម្រិត​​លេង​របស់​មីយ៉ាន់ម៉ា ​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​​​សំខាន់​ឆ្នាំ​​នេះ ​​ក្រុម​​របស់​លោក​មាន​ទម្រង់​លេង​​តាម​ការ​ចង់​បាន​របស់​លោក​ដើម្បី​​​ត្រៀម​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 នា​​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 ​​គ្រូ​​U16​មីយ៉ាន់ម៉ា​ថា​ ​​​កម្រិត​លេង​ឆ្នាំ​មុន​​មិន​​ខ្វល់​​ សំខាន់​ឆ្នាំ​នេះ​​​ក្រុម​របស់​លោក​ខ្លាំងលោក Nyi Nyi Latt

 

​​គ្រូ​បង្វឹក​​​មាន​សញ្ជាតិ​មីយ៉ាន់ម៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​ព្រឹក​មិញ​​ថា ​លោក​​មិន​ចង់​និយាយ​ពី​កម្រិត​នៃ​ការ​លេង​​ U-16​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​មុន​​ទេ។ ​ឆ្នាំ​មុន និង​ឆ្នាំ​នេះ​គ្រូ​បង្វឹក​ខុស​គ្នា លោក​គ្រាន់​តែ​ដឹង​ថា ពេល​នេះ​កូន​ក្រុម​​របស់​លោក​ មាន​កម្រិត​លេង​សហការ​គ្នា​ល្អ ​និង​ខ្លាំង ហើយ​លោក​សង្ឃឹម​ថា ​​ការ​ជួប​កម្ពុជា​​ក្នុង​​ប្រកួត​មិត្ត​ភាព​នេះ​ក្រុម​របស់​លោក​ នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ។

 

​​លោក​បន្ថែម​ថា បើ​គិត​មក​ដល់​ពេល​នេះ​ក្រុម​របស់​លោក​ មាន​កីឡាករ​ថ្មី​ជាង​ពាក់​កណ្ដាល​ខុស​គ្នា​កាល​ពី​ឆ្នាំ​មុន។​ ក្រុម​របស់​លោក​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​ខាង​លើ​មាន​រយៈពេល​​ត្រឹម​តែ ១ខែ​កន្លះ​​​ប៉ុណ្ណោះ។

 

ក្រុម​បាល់ទាត់​ក្រោម​អាយុ ១៦​ឆ្នាំ​មីយ៉ាន់ម៉ា​ទទួល​បាន​ជើង​​​ ឯក​រង​​​ក្នុង​​ពាន​រង្វាន់ AFF U-16 Championship 2015​ ​ដោយ​ចាញ់​ថៃ ៣-​០​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។ នា​វេលា​ម៉ោង ៧​:០០​នាទី​យប់​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ ស្អែក​នេះ​​ក្រុម U-16 ​មីយ៉ាន់ម៉ា នឹង​​ប្រកួត​សាក​ជើង​ជាមួយ​ម្ចាស់​ផ្ទះ​​ U-16 កម្ពុជា​​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

​​គ្រូ​​U16​មីយ៉ាន់ម៉ា​ថា​ ​​​កម្រិត​លេង​ឆ្នាំ​មុន​​មិន​​ខ្វល់​​ សំខាន់​ឆ្នាំ​នេះ​​​ក្រុម​របស់​លោក​ខ្លាំង

 

​​គ្រូ​​U16​មីយ៉ាន់ម៉ា​ថា​ ​​​កម្រិត​លេង​ឆ្នាំ​មុន​​មិន​​ខ្វល់​​ សំខាន់​ឆ្នាំ​នេះ​​​ក្រុម​របស់​លោក​ខ្លាំង

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​