អ្នកគាំទ្រ​អ៊ីស្លង់​​រាប់​​ម៉ឺននាក់​​​​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ត្រឡប់​មក​វិញ

អ្នកគាំទ្រ​អ៊ីស្លង់​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​បាន​ប្រមូល​ម្ដុំ​គ្នា​នៅ​ទីក្រុង​ Reykjavik ដើម្បី​ស្វាគមន៍​ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ​របស់​ខ្លួន​វិល​ត្រឡប់​មក​ពី​អឺរ៉ូ​វិញ។

​ទោះ​ជា​ធ្លាក់​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ​ក្រោម​ថ្វីដៃ​ម្ចាស់​ផ្ទះ​បារាំង​ ៥-២ តែ​អ៊ីស្លង់​បាន​បង្ក​ព្យុះ​ភ្លៀង​នៅ​ អឺរ៉ូ​សឹង​មិន​គួរ​ឲ្យ​ជឿ​ដោយ​កាល​វគ្គ​ជម្រុះ​បាន​យក​ឈ្នះ​ ក្រុម​ខ្លាំង​ហូឡង់​ទាំង​២ជើង​ បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ នៅ​ពូល F ក្រោយ​ស្មើ​ ព័រទុយហ្គាល់ និង​ហុងគ្រី​ យក​ឈ្នះ​ អូទ្រីស ២-១​។ ពិសេស​គឺក្រុម​នេះ​​ទម្លាក់​តោ​កំណាច​អង់គ្លេស​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​លោក​ Roy Hodgson លា​លែង​ពី​តំណែង​ជា​គ្រូ​បង្វឹក។​

ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​ កីឡាករ​ Kolbeinn Sigthorsson ខ្សែ​ប្រយុទ្ធ​អ៊ីស្លង់​បាន​និយាយ​ថា គេ​ពិត​ជា​រីករាយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក្ដី​ស្រមៃ​របស់​គេ​បាន​ក្លាយ​ជា​ការ​ពិត​ ដែល​ទទួល​បាន​ការ​គាំទ្រ​ដ៏​អស្ចារ្យ​បែបនេះ​៕

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun