រុ​ស្ស៊ី​ត្រៀម​ផ្តល់​ឱ្យ​អីុរ៉​ង់​មី​ស៊ី​ល S-300 ថ្មី​ៗ​ទៀត

ប្រទេស​រុ​ស្ស៊ី​សន្យា​ផ្តល់​ឱ្យ​អីុ​រ៉​ង់​នូវ​ប្រព័ន្ធ មី​ស៊ី​ល​ចល័ត​ដី​-​អាកាស S-300 វគ្គ​ទី​២ ហើយ​រង់ចាំ​អីុ​រ៉​ង់​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​ខ្លួន ។

លោក​អា​ឡិច​សាន់​ដ្រ៍ ហ្វូ​មីន នាយក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​យោធា និង​បច្ចេកទេស​របស់​សហព័ន្ធ​រុ​ស្ស៊ី FSVTS ថ្លែង​ថា យើង​បាន​ប្រគល់​រួច​ហើយ​ឱ្យ​អីុរ៉​ង់​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​នោះ​វគ្គ​ទី​មួយ ហើយ​សន្យា​ផ្តល់​ឱ្យ​វគ្គ​ទី​២​ទៀត ។ បច្ចុប្បន្ន​យើង​រង់ចាំ​ដៃគូ​អីុ​រ៉​ង់​បំពេញ​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ខាង​ភាគី​យើង​បាន​ធ្វើ​រាល់​ការ​ត្រៀម​ចាំបាច់​នានា​រួច​ហើយ និង​ត្រៀម​ប្រគល់​ប្រព័ន្ធ​អាវុធ​នោះ​ឱ្យ​អីុរ៉​ង់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​អីុ​រ៉​ង់ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ចុះហត្ថលេខា​កាលពី​ខែមេសា ឆ្នាំ​២០១៥ លើ​ក្រិ​ត្យ​មួយ​ដែល​លុប​ចោល​ការ​​ហាមឃាត់​ផ្តល់​ប្រព័ន្ធ​ការពារ​អាកាស S-300 ឱ្យ​អីុ​រ៉​ង់ ៕