ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

កំសាន្ត៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីឥទ្ធិពលរបស់កម្មវិធីកែទម្រង់មុខមួយ ដែលធ្វើឲ្យបុរសនិងនារីវ័យក្មេងភាគច្រើន ប្រែកាយសម្រស់ពួកគេទៅជាទេពអប្សរ។ 

យោងតាមសារព័ត៌មានថៃមួយ បានបង្ហាញពីភាពខុសគ្នា មុន និងក្រោយ កែរូបតាមកម្មវិធីមួយ ដែលអាចធ្វើឲ្យពួកគេស្រស់ស្អាត និងសង្ហារបានមួយពព្រិចភ្នែក ដោយមិនចាំបាច់ទៅវះកាត់កែសម្ផស្សអ្វីច្រើននោះទេ។ 

រូបថតជាច្រើនសន្លឹក ដែលសាយភាយពេញបណ្តាញសង្គម បានធ្វើឲ្យអ្នកអ៊ីនធើ ណេត តក់ស្លុត និងមិននឹកស្មានថា ឥទ្ធិពលនៃកម្មវិធីនេះ អាចជួយលើកសម្រស់ ឲ្យស្រស់ស្អាតបានដល់ថ្នាក់ហ្នឹង៕

តោះមើលរូបថតកែរូបតាមកម្មវិធី និងមុខពិតទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក 

អ្នកគាំទ្រស្លុតចិត្តជាខ្លាំង នៅពេលពួកគេឃើញ រូបថតហ្ស៊ីន របស់តារាចម្រៀងសមាជិកក្រុម AOA នាង Seolhyun ដោយមិនមានការកែឆ្នៃ តាមរយៈកម្មវិធី កែសម្រួលរូបភាព Photoshop រួចមក។

មនុស្សភាគច្រើន ធ្លាប់ស្គាល់រួចមកហើយថា កម្មវិធីកែសម្រួលរូបភាព Photoshop ត្រួវបានគេប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីកែឆ្នៃរូបភាពនានា ជាពិសេសរូបថតតារាៗ ឲ្យមានភាពស្រស់ស្អាតជាងរូបថតពិត ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ប៉ុន្តែបើដូចនេះ អ្នកគាំទ្រតារាៗក្នុងដួងចិត្តរបស់ពួកគេ នឹងទៅជាយ៉ាងណា ប្រសិនបើការកែសម្រួលរូបថត តារាទាំងនោះឲ្យស្អាតខ្លាំងជ្រុល ខុសពីធាតុដើម?

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងអ៊ីនធឺណែត មួយចំនួនជាពិសេសបុរសៗ បានលើកយករូបថតធម្មជាតិ ដោយមិនមានការកែសម្រួល របស់តារាចម្រៀង សមាជិកក្រុម AOA នាង Seolhyun មកពិភាក្សាឃើញថាពួកគេមានការខកចិត្តជាខ្លាំង។ ពួកគេបានដាក់មតិដូចខាងក្រោម៖

"ស្អាតអត់? នាងខ្មៅសោះ ម៉េចបានទៅស និងស្អាតដូចនេះអ្នកទាំងអស់គ្នា?"

"មើលទៅរាង និងមុខរបស់នាង ពិតជាសាមញ្ញណាស់ បើប្រៀបទៅតារាផ្សេងទៀត!"

"មើលទៅ! នាងនៅតែស្អាតដូចមុនអត់?"

"សម្រស់របស់នាងមិនស្អាត ដូចក្នុងរូបថតនោះទេ នៅពេលដែលនាងលេចមុខក្នុងខ្សែភាពយន្ត"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!
រូបថតហ្ស៊ីន

ឃើញរូបក្នុងអនឡាញ ស្អាតៗដូចទេពអប្សរ  ដល់ចេញរូបពិត ចង់ដាច់ផ្ងារ!
រូបថតក្រោយកែសម្រួល