Jose Mourinho គ្រោងនឹងលក់ Mata សារជាថ្មី ខណៈដែរ Everton ត្រៀមចំណាយលុយ ២០លានផោន ទិញយកកីឡាកររូបនេះ

អង់គ្លេស៖ ក្នុងរយៈពេលថ្មីៗនេះ ក្នុងវិស័យកីឡាបាល់ទាត់ ក្លិបនីមួយៗ កំពុងមមារញឹក និងស្វាត់ស្វែងរក និងទិញ កីឡាករសម្រាប់យកមកលេងឲ្យក្លិបរបស់ខ្លួន ជាពិសេស គ្រូបង្វឹក វិញ កំពុងតែតាមដាន នូវទម្រង់លេងរបស់កីឡាករមួយចំនួន ដែលបច្ចុប្បន្ននេះកំពុងលេង នៅពានរង្វាន់ EURO បើកាលណា កីឡាករមួយណាដែលបង្ហាញទម្រង់លេងបានល្អ រូបគេ នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់គ្រូបង្វឹក ។

យើងក្រលេកមកមើលទីផ្សារជួញដូរកីឡាករ នៅប្រទេសអង់គ្លេសឯណោះវិញ កាលពីពេលថ្មីៗនេះ ក្លិប Everton កំពុងត្រៀមចំណាយលុយ ២០លានផោន (២៦ លានដុល្លារ) សម្រាប់ទិញយក កីឡាករ Mata ពីក្លិប Manchester United ។

គួររំលឹកផងដែរថា Mata កាលពីផ្ទេរពីក្លិប Chelsea មកលេងឲ្យក្លិប Manchester Untied នោះមានតម្លៃរហូតទៅដល់ ៣៧លានផោន កាលពីខែមករា ឆ្នាំ២០១៤ កន្លងទៅ ដោយសារកាលនោះ Chelsea ដែលដឹកនាំដោយលោក Jose Mourinho បាននិយាយថា ទម្រង់លេងរបស់ Mata មិនត្រូវនឹងយុទ្ធសាស្រ្តរបស់គាត់ ទើបគាត់លក់ ។ ចូលមកដល់បច្ចុប្បន្ននេះវិញ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ក្លិបបិសាចក្រហម ឥឡូវនេះ ដឹកនាំដោយលោក Jose Mourinho ដូច្នេះ Mata កំពុងតែប្រឈមនឹងការលក់ចេញសារជាថ្មីម្តងទៀតហើយ។

ហើយក្នុងនោះដែរ កីឡាករ Mata ក៏ត្រូវបានគេរាយការណ៍មកដែរថា រូបគាត់នឹងមិនមានអនាគតនៅក្លិប Manchester United តទៅទៀតទេ ជាពិសេសកក្រោមការដឹកនាំរបស់ Jose Mourinho៕

ចុះប្រិយមិត្ត បិសាចក្រហម Manchester United វិញ ចង់ឲ្យ Mata ចាកចេញពីក្លិបដែររឺទេ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត