ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​

​ខេត្តឧត្តរ​មានជ័យ ៖ ទឹកភ្លៀង​ជន់​ហូរ​​បុក​ផ្តាច់​ស្ពានឈើ​មួយ​កន្លែង ផ្លូវ​ចូល​វត្ត​បុរី​ប្រាសាទជ័យ ត្រូវ​បាន​​សាងសង់​ឡើង​វិញ កាលពី​ថ្ងៃ​ទី​០៤ ​កក្កដា ​២០១៦​ ​ស្ថិត​​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ​ ។​

ពលរដ្ឋ​​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​​ឱ្យ​ដឹង​ថា ​កាលពី​ក្នុង​ខែមិថុនា​ ២០១៦ ទឹកភ្លៀង​បាន​ធ្លាក់​ជា​​បន្តបន្ទាប់​ ​បង្ក​ឱ្យ​​ទឹកភ្លៀង​ជន់​ហូរ​​បុក​ផ្តាច់​ស្ពាន​ផ្លូវ​ចូល​ទៅ​វត្ត​បុ​រីប្រាសាទជ័យ ហើយ​ត្រូវ​​ប្រជាពលរដ្ឋ​ក្នុងស្រុកបាន​ចូលរួម​ជា​ថវិកា ​រួម​ទាំង​​បច្ច័យ​​ព្រះ​សង្ឃ បាន​សាង​សង់​ស្ពានឈើ​មួយ​កន្លែង​នេះ​ឡើង​​វិញ ដែល​មាន​ប្រវែង​ទទឹង​៤​ម៉ែត្រ ​ប​ណ្តោយ​១០​​ម៉ែត្រ ​។

ព្រះ​សង្ឃ​គង់​ក្នុង​វត្ត​បូ​រី​ប្រាសាទជ័យ មានសង្ឃ​ដី​កា​ឱ្យ​​ដឹង​​ថា វត្ត​បុ​រី​ប្រាសាទជ័យ​ ស្ថិត​នៅ​ក្នុង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ មាន​ព្រះ​ស​ង្ឃ​គង់​នៅ​ជា​ច្រើន​អង្គ ​ដោយ​អត្ត​ខាត់​ណាស់ សូ​ម្បី​តែរ​កប​ច្ច័យ​ចូល​វត្ត​ ដើម្បី​ក​សាង​ស្ពានថ្ម​ចូល​វត្ត​មិន​បាន ហើយ​ស្ពានឈើ ​មួ​យកន្លែ​ង​នេះ ​ព្រះ​សង្ឃបានក​សាង​ជា​យូ​រ​ឆ្នាំ​មក​ហើយ បាន​បាក់​​ទៅ​វិញ ខណៈ​មាន​ទឹកភ្លៀងធ្លាក់​បន្តបន្ទាប់ ត្រូវ​ទឹក​ជន់​ហូរ​បុក​ផ្តាច់​​តែ​ម្តង​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ក្រឡេកមកមើលឯប្រទេសចិនម្តងវិញ ដោយថ្មីៗនេះគេសង្គេតឃើញថា ប្រទេសចិនហាក់បីដូចជា ទទួលរងការគំរាមកំហែងខ្លាំង ពីបាតុភូតគ្រោះធម្មជាតិ រួមមានភ្លៀង ព្យុះ ទឹកជំនន់ជាដើម ដែលបានបំផ្លិចបំផ្លាញ ខូចខាតអស់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងថែមទៀតផង។ លើសពីនេះទៅទៀតនោះ ប្រជាពលរដ្ឋជាច្រើនរយនាក់ ក៏បានស្លាប់បាត់បង់ជីវិត និងរាប់រយអ្នកផ្សេងទៀតរបួស ក្នុងបាតុភូតគ្រោះធម្មជាតិនេះផងដែរ។

ប្រភពបន្តថា ភ្លៀងធ្លាក់ក្នុងល្បឿនចន្លោះពី ១០ទៅ៥០សង់ទីម៉ែត្រ ទៅលើខេត្តចំនួន៧ ហើយថែមទាំងមានព្យុះបោកបក់យ៉ាងខ្លាំងក្លា ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់តាមតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសចិនផងដែរ។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ៤៥នាក់ បានបាត់ខ្លួន និងប្រជាជនប្រមាណជា ៣៣លាននាក់ទៀតផងដែរ ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិទឹកជំនន់នេះ និងថែមទាំងបានបំផ្លិចបំផ្លាញជា​ផ្លូវថ្នល់ ផ្លូវរថភ្លើង បង្កជាការលេចលង់ រាំងស្ទះដល់ការធ្វើដំណើរថែមទៀតផង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានចំនួនមនុស្សស្លាប់ ២៣នាក់ ដោយសារតែការបាក់ដី នៅក្នុងខេត្ត Guizhou និងមនុស្សចំនួន ៨នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយសារតែការដួលរលំ បាក់ជញ្ជាំងអគារ។

ប្រភពបានឲ្យដឹងទៀតថា ភ្លៀងនឹងនៅតែបន្តធ្លាក់ជាខ្លាំង រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដែលវានិងបន្តបោកបក់ ឆ្លងកាត់តំបន់មួយចំនួនទៀត នៅភាគខាងត្បូង និងភាគខាងលិច ប្រទេសចិនផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​

ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​

ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​

ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​

ស្ពានឈើដ៏កំសត់​​បាក់ ​អ្នកស្រុកនិង​ព្រះ​សង្ឃ​​​សង្គ្រោះ​ឡើង​​​វិញ​