ក្រសួងពាណិជ្ជកម្ម និង វីង ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការទូទាត់កម្រៃសេវា

ក្រសួងពាណិជ្ជកម្ម និង វីង ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការទូទាត់កម្រៃសេវា



ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និង​ធនាគារ​ឯកទេស វី​ង ខេ​ម​បូ​ឌា លី​មី​ធិ​ត បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការព្រមព្រៀង​រក្សា​ព័ត៌មាន​សម្ងាត់ ក្នុង​គោលបំណង​រក្សា​ព័ត៌មាន​សម្ងាត់នានាៗ  ក្នុងការ​រៀបចំ​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ចុះបញ្ជី​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម វិ​ញ្ញាប​ន​ប័ត្រ​ប្រភពដើម របស់​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង​ប្រព័ន្ធ​ទូទាត់ និង​ធ្វើ​ប្រតិបត្តិ​ការទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និ​ច របស់​ធនាគារ​ឯកទេស វី​ង ដើម្បី​ឈានទៅរក​ការប្រើប្រាស់​សេវា​របស់​វី​ង ក្នុងការ​ទូទាត់​កម្រៃ​សេវា​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ។

ក្រសួងពាណិជ្ជកម្ម និង វីង ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការទូទាត់កម្រៃសេវា

ក្រសួងពាណិជ្ជកម្ម បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ចាប់ពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ជាមួយ​ធនាគារ​ពាណិជ្ជកម្ម ៣ រួចហើយ គឺ ធានា​គារ​កាណាឌីយ៉ា អេស៊ីលីដា និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស។

ដើម្បី​បន្ត​អនុវត្ត​គោលនយោបាយ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​កិច្ច​សម្រួលការ​ចាប់ផ្ដើម និង​ប្រកប​របរ​អាជីវកម្ម ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទៅទៀត ក្រសួងពាណិជ្ជកម្ម និង​ធនាគារ​ឯកទេស​វី​ង បាន​ព្រមព្រៀងគ្នា​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម របស់​ក្រសួងពាណិជ្ជកម្ម ជាមួយ​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារ​វី​ង ក្នុង​គោលបំណង​ពង្រឹង​ការបង់​ប្រាក់កម្រៃ​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ឆាប់រហ័ស ក៏ដូចជា​ពង្រឹង​ការគ្រប់គ្រង និង​ប្រមូល​ចូល​ថវិការដ្ឋ។

ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​អនុវត្ត​គោលការណ៍​របស់ខ្លួន ក្រោម​ការធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត ដើម្បី​ពង្រីក​ការទូទាត់​ឱ្យបាន​កាន់តែ​ទូលំទូលាយ៕

ក្រសួងពាណិជ្ជកម្ម និង វីង ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការទូទាត់កម្រៃសេវា