មក​ពី​ស្ត្រី ឬ​បុរស​​​ នាំ​ឲ្យ​គ្មាន​កូន​?

មក​ពី​ស្ត្រី ឬ​បុរស​​​ នាំ​ឲ្យ​គ្មាន​កូន​?

មានសំណួរជាច្រើនបានលើកឡើង ថា បញ្ហាគ្មានកូនភាគច្រើនកើតឡើងចំពោះតែបុរសប៉ុណ្ណោះ ប៉ុន្តែបើតាមអ្នកឯកទេសបានឲ្យដឹងថា មិនមែនតែបុរសនោះទេ ស្ត្រីក៏អាចគ្មានកូនដែរ ដោយ សារមានបញ្ហាមួយដែលកើតឡើងពីធម្មជាតិ និង ជំងឺសង្គមមួយចំនួន។ ហេតុផលជាច្រើនត្រូវបានបង្ហាញដោយ លោក លាង ទី គ្រូបង្គោលអប់រំសុខភាពយុវវ័យនៃ សមាគមថែទាំសុខភាពគ្រួសារហៅកាត់ថាសមាគមរ៉ាក់។ លោកបានអះអាងថា ជាការពិតមួយដែលស្ត្រីមិនអាចមានកូន ដោយសារ ខូចស្បូន ឬការលូត លាស់នៃស្បូនមិនស្របទៅតាមវ័យ មានន័យថា គាត់ពេញវ័យហើយតែ ស្បូននៅកុមាររីកធំ មិនមានរដូវ។

ជំងឺ កាមរោគ និងជំងឺផ្សេងៗ ដូចជា វិបត្តិអ័រម៉ូន ក៏ជាបញ្ហាអាចនាំឲ្យប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់ស្ត្រីដែរ។ទោះបីជាយ៉ាងណាជំងឺទាំងអស់មិនមែនមិនអាចព្យាបាលបាននោះទេ លោក លាង ទី បានបន្ថែមថា ចំពោះជំងឺកាមរោគ និងជំងឺធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូននោះសុទ្ធ តែអាចព្យាបាលបាន ឲ្យតែគោរពតាមក្បួនខ្នាតត្រឹមត្រូវ ប៉ុន្តែចំពោះបញ្ហាស្បូនមិនធំតាមវ័យគឺ មិនអាចព្យាបាលបានឡើយ។ ចុងបញ្ចប់លោក លាង ទី បានផ្ដាំផ្ញើដល់យុវវ័យថា បញ្ហាសុខភាពបន្តពូជ ជារឿងសំខាន់ដែលមិនអាចព្រងើយកន្តើយបានឡើយបើសិនជាកើតមានបញ្ហាមិនប្រក្រតីណាមួយ សូមប្រញ៉ាប់ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត៕

ប្រភព៖ iknow

  • មក​ពី​ស្ត្រី ឬ​បុរស​​​ នាំ​ឲ្យ​គ្មាន​កូន​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:សុខភាព
Tags: