ផលប៉ះពាល់ធ្ងន់ធ្ងរនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់

ផលប៉ះពាល់ធ្ងន់ធ្ងរនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់

អ្នកដឹងទេថាការញាំទឹកមិនបានគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់សុខភាពអ្នក។ ខាងក្រោមនេះនឹងបង្ហាញអោយអ្នកបានដឹងពី គុណវិប្បត្តិនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់៖

១. សំពាធឈាម៖ ជាធម្មតាបរិមាណទឹកនៅក្នុងខ្លួនរបស់យើងគឺ៩២% ហើយភាគរយនេះមានលុះត្រាណាតែអ្នកញុំាទឹកអោយបានច្រើន។
តែបើញុំាមិនគ្រប់គ្រាន់ទេនោះឈាមរបស់អ្នកនឹងខាប់ហើយវានឹងអោយមានភាពពិបាកដល់លំហូរឈាមដែលជាកត្តានាំអោយសំពាធឈាមឡើងខ្ពស់។


២. ស្បែក៖ 
ជាតិទឹកអាចប្រឆាំងនឹងជាតិពុលបានយ៉ាងល្អ ដូចច្នេះបើអ្នកមិនញុំាទឹកអោយគ្រប់នោះស្បែកអ្នកនឹងជួបបញ្ហាមួយចំនួនដូចជា ជម្ងឺស្បែករបកក្រហម ការរលាកស្បែករឺជ្រីវជ្រួញជាដើម។

៣. អាឡែកស៊ី៖ នៅពេលដែលខ្លួនប្រាណរបស់អ្នកខ្វះជាតិទឹក នោះអ័រម៉ូនអ៊ីស្តាមីននឹងកើនឡើងដែលជាហេតុបណ្តាលអោយកើនមុន។

៤. ជាតិខ្លាញ់ឡើងខ្ពស់៖ ខ្លួនប្រាណរបស់អ្នកបង្កើនជាតិកូឡេសស្តូរ៉លបើសិនជាជាតិទឹកត្រូវបានបាត់បង់ពីកោសិកា។

៥. ឡើងគីឡូ៖  ប្រសិនជាអ្នកខ្វះជាតិទឹកកោសិការបស់អ្នកនឹងត្រូវបានកាត់បន្ថយពីថាមពល ដែលជាហេតុធ្វើអោយអ្នកមានអារម្មណ៍ថា ឃ្លានដែលមែនទែនទៅអ្នកគ្រាន់តែស្រែកទឹកប៉ុណ្ណោះ៕

ប្រភព៖ iknow

  • ផលប៉ះពាល់ធ្ងន់ធ្ងរនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:សុខភាព
Tags: