យុវជន​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​ផ្លោះ​ចូលក្នុង​ទ្រុង​ឲ្យ​តោ​ខាំ​ហែកហួរ​យ៉ាង​សាហាវ​!

បុរសម្នាក់ដែលស្រាតននលគក និងចូលខាងក្នុងរបងតោ នៅសួនសត្វ១កន្លែងក្នុងប្រទេសឈីលី សំណាងបាននៅរស់រានមានជីវិតពីចង្កូមតោដ៏គួរឲ្យរន្ធត់, ប៉ុន្តែ សត្វតោទាំងនោះ ត្រូវបានសម្លាប់ ។

អាជ្ញាធរនៅ Santiago បានបញ្ជាក់ថា សត្វតោអាហ្វ្រិក២ក្បាល ត្រូវបានបាញ់សម្លាប់ ខណៈពួកវាកំពុងខាំហែកហួរយ៉ាងសាហាវ ទៅលើយុវជនអាយុ ២០ ឆ្នាំ ម្នាក់ ដែលបានឡើងហែកចូលក្នុងទ្រុងរបស់ពួកវា កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ កន្លងមកនេះ ។

យុវជនរូបនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ហៅឈ្មោះថា Franco Luis Ferrada Roman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលរបួស និងត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

យុវជន​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​ផ្លោះ​ចូលក្នុង​ទ្រុង​ឲ្យ​តោ​ខាំ​ហែកហួរ​យ៉ាង​សាហាវ​!

បណ្តាសាក្សីជាភ្ញៀវទេសចរនៅកន្លែងកើតហេតុ និយាយថា ពួកគេបានឃើញបុរសវ័យក្មេងម្នាក់ បានឡើងផ្លោះរបងចូល រួចដោះសម្លៀកបំពាក់ និងដើរទៅកណ្តាលនៃទ្រុងរបស់តោ ។ នៅពេលនោះ តោញីឈ្មោល៣ក្បាល បានស្ទុះមកសង្គ្រប់លើគាត់ និងចាប់ផ្តើម “ប្រឡែងលេង” ជាមួយ ។

ទោះយ៉ាងណា ពួកអ្នកមើលថែសួនបានជួយអន្តរាគមន៍នៅក្នុងការវាយប្រហារនេះ និងសម្រេចចិត្តបាញ់សម្លាប់តោ២ក្បាល ដើម្បីសង្គ្រោះជីវិតបុរសរូបនេះ ។

យុវជន​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​ផ្លោះ​ចូលក្នុង​ទ្រុង​ឲ្យ​តោ​ខាំ​ហែកហួរ​យ៉ាង​សាហាវ​!

នាយកសួនសត្វ លោក Alejandra Montalva និយាយថាៈ “យើងខ្ញុំជឿថា បុរសរូបនេះ បានចូលមកទីនេះក្នុងនាមជាភ្ញៀវទេសចរ ព្រោះថា គាត់បានបង់សម្រាប់សំបុត្រចូលទស្សនា” ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានមួយ, នោះលិខិតធ្វើអត្តឃាតមួយ ត្រូវបានរកឃើញនៅក្នុងសម្លៀកបំពាក់របស់គាត់ ដែលនិយាយប្រឌិតចំពោះថ្ងៃអវសានពិភពលោក ។ ហើយរឿងនេះ ត្រូវបានជឿថា ជាហេតុផលមួយ ដែលធ្វើឲ្យបុរសរូបនេះគិតខ្លីបែបនេះ ។

គ្រូពេទ្យនិយាយថា បុរសនេះបានរងរបួសធ្ងន់ធ្ងរ និងរបួសក្បាល ព្រមទាំងតំបន់ត្រគាកយ៉ាងដំណំ ។ ទោះយ៉ាងណា គ្រូពេទ្យជឿយ៉ាងខ្ពស់ថា យុវជនរូបនេះនឹងជាសះស្បើយល្អប្រសើរឡើងវិញ ៕