​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ គួរ​ថែរក្សា​សុខភាព​ជង្គង់​ដូច​ម្តេចទៅ​?

​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ គួរ​ថែរក្សា​សុខភាព​ជង្គង់​ដូច​ម្តេចទៅ​?


​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ គួរ​ថែរក្សា​សុខភាព​ជង្គង់​ដូច​ម្តេចទៅ​?

​ជាមួយនឹង​ការ​ចាស់​ទៅ​តាម​អាយុ ឬ​របៀប​រស់នៅ​បែប​អសកម្ម ជង្គង់​បាន​ក្លាយទៅជា​សរីរាង្គ​មួយ ដែល​ងាយ​នឹង​ឈឺចាប់ និង​តឹង​ខ្លាំងណាស់​។ ការ​ដែល​ធ្លាប់​មាន​អា​ការៈហើម និង​លឺ​សំឡេង​ផោះៗ​ពេល​អង្គុយ ឬ​ឈរ គឺជា​សញ្ញា​មួយ​នៃ​ការខូចខាត​របស់​ជង្គង់​ហើយ​។ ជាមួយគ្នានេះដែរ ការ​ដែល​មាន​របួស​លើ​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ឬ​ខូច​សន្លាក់​ត្រគាក​ដោយសារ​ការ​ធាត់​ជ្រុល កាន់តែ​ដាក់​សម្ពាធ​ខ្លាំង លើ​ជង្គង់​ថែមទៀត​ហើយ​។ ដូច្នេះ ដើម្បី​បង្ការ​បញ្ហា​នេះ កុំឲ្យ​កើតមាន​បាន ជាពិសេស សម្រាប់​មនុស្ស​វ័យ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

​គួរ​ធ្វើ ៖
•​    ​ចំណាយ​ពេលវេលា​ហាត់ប្រាណ ដោយ​ការដើរ​ក្នុង​ល្បឿន​លឿន​ត្រឹមតែ ១៥ នាទី ជា​រៀងរាល់ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ភាព​រអិល​ស្រួល របស់​សន្លាក់​ជង្គង់​។
•​    ​មុន​ពេល​ហាត់ប្រាណ ឬ​ត្រូវរ​ត់​កីឡា អ្នក​គួរតែ​ស្អំ​ទឹ​កក្តៅ នៅ​ជុំវិញ​សន្លាក់​ជង្គង់ យ៉ាងហោចណាស់ ២០ ទៅ ២៥ នាទី​សិន ដើម្បី​សម្រួល​ដល់​ភាព​ធូរ​ស្រួល​របស់​សន្លាក់​នេះ និង​បង្កើន​របត់​ឈាមរ​ត់​នៅ​ជុំវិញ​ជង្គង់​ផង​។​
•​    ​បើសិនជា​មាន​អារម្មណ៍​ថា ឈឺចាប់ រលាក ឬ​ហើម​នៅ​ជុំវិញ​ជង្គង់​នោះ មធ្យោបាយ​ដ៏​ល្អ​បំផុត គឺ​ការ​ស្អំ​ទឹកកក​។
•​    ​បើសិន​ជា​អ្នកធ្វើការ​នៅមុខ​កុំព្យូទ័រ​ជាប់ និង​ត្រូវ​អង្គុយ​រយៈពេល​យូរ​នោះ ជង្គង់​ពិតជា​ងាយ​រង​ការឈឺចាប់​ខ្លាំងណាស់​។ ដើម្បី​ដោះស្រាយ យើង​គួរតែ​ព្យាយាម ពត់​ពែនជើង​ជា​រៀងរាល់ ពីរ​បី​ម៉ោង​ម្តង​ទៅ​។

​មិន​គួរ​ធ្វើ ៖
•​    ​មិន​ត្រូវ​ព្យាយាម​ហាត់ប្រាណ​ច្រើន​ជ្រុល នៅ​ថ្ងៃ​ចាប់ផ្តើម​ហាត់​ដំបូង​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ហត់​ខ្លាំង​ទេ តែ​អាច​ខូច​ដល់​សន្លាក់​រាងកាយ​ទៀតផង ជាពិសេស ជង្គង់​តែម្តង​។
•​    ​មនុស្ស​ភាគច្រើន​ទៅសុំ​ពេទ្យ​ចេញ​ថ្នាំ​បំប៉ន​សុខភាព​ឆ្អឹង តែ​សូម​ចាំ​ថា នៅពេល​អាយុ​កាន់តែច្រើន សមត្ថភាព​របស់​ឆ្អឹង​ក្នុង​ការបំពេញ​តួនាទី​របស់​វា គឺ​កាត់​បន្ថយ​ហើយ ដូច្នេះ អ្នក​គួរតែ​ប្រើ​ក្នុង​កម្រិត​មួយ​ធម្មតាៗ​បាន​ហើយ​។ អ្នក​ក៏​អាច​ទទួល​ជីវជាតិ​នេះ ពី​ចំណីអាហារ​បានដែរ​។
•​    ​មែន​ហើយ កាល់ស្យូម គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ សម្រាប់​សុខភាព​ឆ្អឹង តែ​មាន​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត ដែល​ជួយ​បង្ការ​ការ​ឈឺសន្លាក់​បាន​ដែរ​។ កង្វះ​វីតាមីន C, D និង K ក្នុង​របប​អាហារ អាច​ប្រឈម​ខ្ពស់​នឹង​ការ​ឈឺជង្គង់​ដែរ​។
•​    ​បើសិន​ជា​អ្នក​មាន​ឆ្អឹង​ខ្សោយ ការជ្រើសរើស​លំ​ហាត់ប្រាណ​ដោយ​ការរត់ និង​លោតអន្ទាក់ គឺជា​រឿង​ដែល​ត្រូវ​ហាមប្រាម​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការរត់​នៅលើ​ផ្លូវថ្នល់ ដែល​អាច​ធ្វើឲ្យ​ខូច​សន្លាក់ជង្គ​ង់​បាន ដោយសារ​តែ​សម្ពាធ​បុក​ខ្លាំង នៅពេល​កំពុង​តែ​រត់​។ ដូច្នេះ អ្នក​អាច​ព្យាយាម​ហាត់ប្រាណ ដោយ​ហែល​ទឹក និង​ជិះ​កត់​វិញ ព្រោះ​វា​នឹង​ជួយ​ឲ្យ​រាងកាយ មាន​ភាព​សកម្ម​ដដែល សាច់ដុំ​អាច​បត់បែន​បានល្អ និង​បង្ការ​ការ​ឈឺជង្គង់​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។